កីឡាករ​ខេត្ត​យូ​ន​ណាន​ទទួល​មេដាយមាស​នៃ​ការប្រណាំង​ទូក​កា​ណូ​ក្នុង​ការប្រកួត​កីឡា​ទ្វីបអាស៊ី​

578
ចែករម្លែក

ការប្រកួត​ផ្ដាច់ព្រ័ត្រ​ទូក​កា​ណូ​នៃ​ការប្រកួត​កីឡា​ទ្វីបអាស៊ី ក្រុង​ហ្សា​កាតា​ឆ្នាំ​២០១៨ បាន​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ។ កីឡាករ​ខេត្ត​យូ​ន​ណាន ឈ្មោះ​លីវ ហាវ និង​វ៉ាង ហាវ បានទទួល​មេដាយមាស​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ទូក​កា​ណូ ១.០០០ ម៉ែត្រ ។ កីឡាករ​ចិន​បានបញ្ចប់​ការប្រកួត ដោយ​ចំណាយពេល​តែ ៣:៣៩,៨២៥ វិនាទី លឿន​ជាង​បេក្ខជន​កា​ហ្សា​ក់​ស្ថាន (​ទទួល​មេដាយប្រាក់​) ២ វិនាទី​ចំណែក​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន ទទួលបាន​មេដាយ​សំរឹទ្ធិ ៕