កីឡាករ​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ជាច្រើន​កំពុង​ឈ្លក់​វង្វេង​នឹង​ស្រីពេស្យា ខណៈ​វើ​ល​ខាប់​ជិត​មកដល់​

969
ចែករម្លែក

​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​កំពុង​ប្រឈម​នឹង​រឿងចម្រូងចម្រាស់​ថ្មី​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​៥​មិថុនា ជុំវិញ​ការ​អះអាងថា កីឡាករ​ជាច្រើនរូប​បាន​ជប់លៀង​ជាមួយ​ពួក​ស្រីពេស្យា បន្ទាប់ពី​ប្រកួត​មិត្តភាព​ទល់នឹង​ក្រុម​ស្កុ​តឡែ​ន ពោលគឺ​មិន​ដល់​២​សប្តាហ៍​ផង​ទេ​មុនពេល​ការប្រកួត​វើ​ល​ខាប់​ជុំ​ទី​១​របស់​ពួកគេ​ចាប់ផ្តើម​។​

​សមាជិក​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក ៨ នាក់​ត្រូវបាន​ជម្រុះ​ចេញ​កាលពី​ឆ្នាំ ២០១១ ជុំវិញ​ការចោទប្រកាន់ថា ពួកគេ​បាន​លេង​ស្រីខូច​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់​ក្រុម​ជម្រើសជាតិ​។​

​ឥឡូវនេះ កីឡាករ​ជាច្រើន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​អះអាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ិ​ក​ស៊ិ​កថា ពួកគេ​បាន​នៅ​ជាមួយ​ពួក​ស្រីខូច​។​

​ទស្សនា​វ​ដ្តី​ម៉ិ​ក​ស៊ិ​ក​ឈ្មោះ TV Notas បាន​និយាយថា អាកប្បកិរិយា​មិនល្អ​កើតឡើង​ជាថ្មី​ម្តងទៀត នៅពេលដែល​កីឡាករ​ទទួល​បានការ​អនុញ្ញាតឱ្យ​ដើរលេង​មួយ​យប់ ក្រោយពី​ម៉ិ​ក​ស៊ិ​ក​ឈ្នះ​ស្កុ​តឡែ​ន ១-០ កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​គ្រាប់​បាល់​ដើមតង់​របស់​អតីត​ខ្សែប្រយុទ្ធ Spurs គឺ កីឡាករ ជី​អូ​វ៉ា​នី ដូ​ស សាន់​តូ​ស​។​

​ទស្សនា​វ​ដ្តី​នេះ​អះអាងថា ពួក​កីឡាករ​បាន​ហៅ​ស្រីពេស្យា​លំដាប់ VIP ៣០ នាក់​ចូល​ជប់លៀង​ក្នុង​បន្ទប់​ចាក់សោ​ជិត ២៤ ម៉ោង​ពេញ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​កំពុង​ជាប់ផុង​នឹង​រឿងអាស្រូវ​ស្រីខូច