កីឡាករ​ជើងឯក​វាយ​តេ​ន្នី​ស Novak Djokovic បើក​ភោជនីយដ្ឋាន​ថ្មី​មួយ​

257

​កីឡាករ​វាយ​តេ​ន្នី​ស​លំដាប់​កំពូល​របស់​ពិភពលោក Novak Djokovic នឹង បើក​ភោជនីយដ្ឋាន​ថ្មី​មួយ ព្រមទាំង​ផ្តល់​អាហារ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​។

Djokovic ជា​កីឡាករ​វាយ​តេ​ន្នី​ស​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​គេ​ដឹងថា​កំពុងដំណើរការ​សាងសង់ ភោជនីយដ្ឋាន​ទី​បី​របស់ខ្លួន​។ ប៉ុន្តែ​នៅពេលនេះ Djokovic បាន​បង្ហើប​ប្រាប់​ពី​ផែនការអាជីវកម្ម​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​របស់លោក​ទទួលទាន​ដោយ​ឥតគិតថ្លៃ​។

​កីឡាករ​សញ្ជាតិ​សែ​ប​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​អះអាងថា ខ្លួន​ចង់​តបស្នង​ដល់​អ្នក​ដែល​បាន​គាំទ្រ​អាជីព ដ៏​ត្រចះត្រចង់​ដែល​លោក​បាន​លើក​ពាន Grand Slam ១២​លើក ។

​កាលពី​ឆ្នាំ​២០១៥ Djokovic បាន​ក្លាយជា​កីឡាករ​វាយ​តេ​ន្នី​ស​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បានឈ្នះ ទឹកប្រាក់​២០​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាលដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​បានមកពី​ការប្រកួត​កើនឡើង​១០៨​លាន​ដុល្លារ​តាំងពី​មុនពេល​ទទួលបាន​ការឧបត្ថម្ភ​ពី​យីហោ​ល្បីៗ​ទៅទៀត​។

Djokovic បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រាក់​មិនមែនជា​បញ្ហា​ទេ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​រកប្រាក់​បាន គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជនជាតិ​ស៊ែ​ប​ទាំងអស់ ខ្ញុំ​គិតថា ពួកគេ​សម​នឹង​ទទួលបាន​របស់​ទាំងអស់​នេះ ចំពោះ​ការគាំទ្រ​របស់​ពួកគេ​ដែល​បានធ្វើ​ចំពោះ​ខ្ញុំ​”​។

កាលពី​ឆ្នាំ​២០០៩ Djokovic បាន​បើក​ភោជនីយដ្ឋាន​មួយ​ឈ្មោះ Novak នៅ​ជិត​ទីលាន Belgrade ក្នុង​រដ្ឋធានី​ស៊ែ​ប ហើយ​នៅ​ឆ្នាំ​២០១៦ លោក​បាន​បើក​ភោជនីយដ្ឋាន​មួយទៀត​ឈ្មោះ Eqvita នៅ​ទីក្រុង Monte Carlo ទី​ដែល​ក្រុមគ្រួសារ​របស់គាត់​កំពុង​ស្ថិតនៅ​៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

កីឡាករ​វាយ​តេ​ន្នី​ស Novak Djokovic