កីឡាករ​នគរបាលជាតិ​កម្ពុជា ជិត ១០០ នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា ប៉ូលីស​ពិភព​លិ​កនៅ​ចិន​

318
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នៅ​យប់​ថ្ងៃទី​៥ សីហា កីឡាករ កីឡាការិនី នគរបាលជាតិ​កម្ពុជា ចំនួន ៩៦ រូប បានចេញ​ដំណើរ ឆ្ពោះទៅកាន់​ប្រទេស​ចិន​ហើយ ដើម្បី​ចូលរួម​ប្រកួត​កីឡា នគរបាល​ពិភពលោក លើក​ទី​១៨ (The 18th World Police and Fire Games) ។​

​ការប្រកួត នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​៨ ដល់ ១៨ សីហា នៅ​ខេត្ត Cheng Du នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ អត្ត​ព​លិ​ក​ទាំង ៩៦ រូបនេះ គឺមាន ១២ ប្រភេទ​កីឡា ហើយ​សម្រាប់​កម្ពុជា ទើបតែ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ជា​លើក​ទី​១​ប៉ុណ្ណោះ ។​

​គួរ​បញ្ជាក់ថា កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក ចំនួន ៩៦ រូប និង​កីឡា​ចំនួន ១២ ប្រភេទ រួមមាន​៖ តេ​ក្វាន់​ដូ​, កា​រ៉ា​តេ​, យូ​ដូ​, ជឺ​ជី​តស៊ូ​, ចំបាប់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, អត្តពលកម្ម​, បាល់ឱប និង​ប្រណាំងទូក​កា​នូ។​

​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​ចំណត​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នាពេល​ចេញដំណើរ លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា បាន​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​នេះ គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា ទៅ​ចូលរួម​ប្រកួត​។​

​លោក​បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍ ប្រកួត​ដ៏​ធំ​មួយ ដែល​យ៉ាងហោចណាស់ ក៏មាន​ប្រទេស​ជាង ១០០ ដែរ ដែល​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន មក​ចូលរួម​ប្រកួត ។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​លោក​ផ្កាយ ៣ រូបនេះ នៅតែមាន​ជំនឿ​ចិត្ត​ថា កម្ពុជា នឹងមាន​ឱកាស​ដណ្ដើម​បាន​មេដាយ គ្រាន់តែ​មិនដឹងថា ជា​មេដាយ​អ្វី​តែប៉ុណ្ណោះ​៕v

ទិដ្ឋភាព​ចេញដំណើរ និង​ការផ្ដល់​សម្ភាសន៍ ដល់​បណ្ដាញ​ព័ត៌មាន​
ទិដ្ឋភាព​ចេញដំណើរ និង​ការផ្ដល់​សម្ភាសន៍ ដល់​បណ្ដាញ​ព័ត៌មាន​