កីឡាករ​នី​ហ្សេ​រី​យ៉ា​ត្រូវបាន​ហាមឃាត់​មិនឱ្យ​រួមភេទ​ជាមួយ​ស្រី​រុស្ស៊ី​នៅ​វើ​ល​ខាប់ ២០១៨

1018
ចែករម្លែក

​ខណៈដែល​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទីន​ត្រៀម​រៀបចំ​គន្លឹះ​ក្នុងការ​ជ្រើសរើស​ស្រីពេស្យា​រុស្ស៊ី លោក ជើ​ណូ​ត រ៉ូ គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​បាន​ព្រមាន​ដល់​កីឡាករ​បាល់ទាត់​របស់​គាត់​មិនឱ្យ​ពាក់ព័ន្ធ​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ស្រី​រុស្ស៊ី​ទេ អំឡុង​ការប្រកួត​វើ​ល​ខាប់ ២០១៨​។​

​លោក​រ៉ូ​បាន​សង្កត់ធ្ងន់ថា ប្រពន្ធ​និង​សមាជិកគ្រួសារ​អាចមក​លេង​កីឡាករ​បាន បន្ទាប់ពី​ការប្រកួត ឬ​នៅពេល​ពួកគេ​មិនមាន​ការហាត់​ត្រៀម​ប្រកួត ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ លោក​បាន​ណែនាំ​ការហាមឃាត់​យ៉ាង​តឹងរ៉ឹង​លើ​ភ្ញៀវ​ផ្សេងទៀត​។​

​លោក​រ៉ូ​និយាយថា “​មែនហើយ កីឡាករ​អាច​នាំ​ប្រពន្ធ​និង​គ្រួសារ​របស់​ពួកគេ​មកលេង​ពួកគេ នៅ​វើ​ល​ខាប់​។ ប៉ុន្តែ ខ្ញុំ​នឹងមិន​អនុញ្ញាតឱ្យ​ពួកគេ​លេងស្រី​រុស្ស៊ី​ទេ គឺ​អត់​បាន​ដាច់ខាត​។ មានតែ​ប្រធាន​ក្រុម មី​គែល ដែលមាន​ដៃគូ​ជនជាតិ​រុស្ស៊ី​ប៉ុណ្ណោះ ទើប​អាចមក​ជាមួយ​នាង​បាន​”​។​

​កាលពី​សប្តាហ៍​មុន​សមាគម​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន (AFA) បានរៀបចំ​កូនសៀវភៅ​ណែនាំ​មួយ​ដែលមាន​ចំណងជើង​ថា “​ភាសា​និង​វប្បធម៌​រុស្ស៊ី​” ដែលមាន​ជំពូក​មួយ​ស្តីពី​របៀប​ទាក់​យក​ស្រី​រុស្ស៊ី និង បញ្ជូន​ពួកនាង​ឱ្យទៅ​កីឡាករ គ្រូបង្វឹក អ្នកដឹកនាំ​កីឡា និង​អ្នកយកព័ត៌មាន នៅក្នុង​ប្រទេស​ម្ចាស់ផ្ទះ​វើ​ល​ខាប់​នៅ​ខែមិថុនា​ខាងមុខនេះ​៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​នី​ហ្សេ​រី​យ៉ា ត្រូវបាន​ហាមឃាត់​មិនឱ្យ​លេងស្រី​រុស្ស៊ី​ជាដាច់ខាត