កីឡាករ​ប្រដាល់​គុន​ខ្មែរ ទទួលបាន​មេដាយមាស​០១ និង​មេដាយប្រាក់​០១ បន្ថែម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩

1093
ចែករម្លែក

(​ភ្នំពេញ​)៖​អបអរសាទរ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ចំនួន​០២​រូប បាន​ទទួលបាន​មេដាយមាស​០១ និង​មេដាយប្រាក់​០១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តទៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​កីឡាករ​ទាំង​២​រួមមាន​៖

១- កីឡាករ ឃឹម ឌី​ម៉ា ទទួលបាន​មេដាយមាស ដោយ​ប្រកួត​ឈ្នះ​កីឡាករ​ជម្រើសជាតិ​ព្រះរាជាណាចក្រ​ថៃ​

២-​កីឡាករ ម៉ឺន សុភា ទទួលបាន​មេដាយប្រាក់ ដោយ​ប្រកួត​ចាញ់​កីឡាករ​ជម្រើសជាតិ​ព្រះរាជាណាចក្រ​ថៃ​៕