កីឡាករ​ប្រដាល់​គុន​ខ្មែរ​របស់​កម្ពុជា ចំនួន​៤​រូប នឹង​ឈានចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

452

កីឡាករ​ប្រដាល់​គុន​ខ្មែរ​របស់​កម្ពុជា ចំនួន​៤​រូប នឹង​ឈានចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ៖

១. កីឡាករ វ៉ាន់ វឿន ទម្ងន់ ៥៤​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី​

២. កីឡាករ ឡៅ ចិ​ត្រា ទម្ងន់ ៥៧​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី​

៣. កីឡាករ ឃឹម ឌី​ម៉ា ទម្ងន់ ៦៣.៥​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ហ្វីលីពីន​

៤. កីឡាករ ម៉ឺន សុភា ទម្ងន់ ៧១​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី ។​

គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​សីហា​នេះ កម្ពុជា​បាន​ទទួល​មេដាយ​មាស​១ និង​មេដាយ​សំរឹទ្ធ​១០ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេម លើក​ទី​២៩ នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ ចំណាក់​ថ្នាក់​នេះ​ធ្វើ​ឲ្យ​ប្រទេសឡាវ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៨ ពី​លើ​កម្ពុជា​។ នេះ​បើ​តាម​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។