កីឡាករ​ប្រណាំង​ម៉ូតូ​កម្ពុជា​មានការ​រីកចំរើន​ទាំង​សមត្ថភាព និង​បច្ចេកទេស​

871
ចែករម្លែក
ទិដ្ឋភាព​ប្រណាំង និង​ប្រគល់​ពានរង្វាន់ (​រូប​៖ រ៉ូ​ហ្សា​)​

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​៖ ការប្រណាំង​ម៉ូតូ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែល​ទើបតែនឹង​បញ្ចប់ទៅ​ថ្មីៗ​នេះ បាន​បង្ហាញថា កីឡាករ​កម្ពុជា​មានកា​រ​រីកចម្រើន​កាន់តែខ្លាំង​ឡើងៗ​ហើយ​។ ជាមួយនឹង​ការរីកចម្រើន នៃ​បច្ចេកទេស​ក្នុងកា​ជិះ​ម៉ូតូ ការបញ្ជា​ម៉ាស៊ីន​នោះ គេ​ថែមទាំង​ចេះ​វិធី​គ្រប់គ្រង​ល្បឿន របៀប​ប្រជែង ដើម្បី​វ៉ា​គូប្រកួត​ទៀតផង​។​

​លោក ហូ សិទ្ធិគុណ តំណាង​ក្លឹប​កា​រ៉ា​ដែលជា​អ្នករៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ បាន​ថ្លែងថា ព្រឹត្តិការណ៍​ប្រកួតប្រណាំង​ម៉ូតូ​លើ វាលរាប​លើក​ទី​៣ នៅ​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​ឆ្នាំនេះ កីឡា​កម្ពុ​ជាមាន​ការរីក​ចំរើន​ទាំង​សមត្ថភាព និង​បច្ចេកទេស​តម្លើង​ម៉ូតូ បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​។​

​គណៈកម្មការ​ប្រកួត​រូបនេះ បាន​វាយតម្លៃថា ព្រឹត្តិការណ៍​លើក​ទី​៤ នា​ឆ្នាំក្រោយ កីឡាករ​កម្ពុជា នឹង​អាច​បង្កើន សមត្ថភាព ឈានដល់​ការ​ប្រជែង​ដណ្តើម​យកពាន ជាមួយ​កីឡាករ​បទេស​នៅក្នុង Class A ដែល​ប្រជុំ​កីឡាករ​ខ្លាំងៗ មកពី​បរទេស ពីព្រោះថា ការប្រណាំង​ក៏មាន​ការចូលរួម​ច្រើន សិទ្ធ​ផល និង​បច្ចេកទេស​ប្រណាំង និង​ការកែច្នៃ​ម៉ូតូ​ក៏មាន​ការរីកចំរើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។​

​លោក សិទ្ធិគុណ ពន្យល់ថា ព្រឹត្តិការណ៍​ប្រកួត​នេះ មិន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​យុវជន​បញ្ចេញ​សមត្ថភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ស្វែងរក​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​ទាំង​ប្រាក់ខែ និង​សម្ភារៈ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ជាជាង​ប្រើ​ទេពកោសល្យ នៅលើ​ទីសាធារណៈ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​វ​ជីវិត​អ្នកដទៃ និង​សង្គមជាតិ​។ លោក​បញ្ជាក់​បន្ថែមថា ព្រឹ​តិ​ការណ៍​ប្រណាំង​លើក​ទី​៣​ឆ្នាំនេះ មាន​កីឡាករ​ចូលរួម​ប្រកួត​ច្រើនជាង​ឆ្នាំមុនៗ ទាំង​កីឡាករ​ជាតិ និង​បរទេស​។​

​គួរ​បញ្ជាក់ថា ព្រឹ​ត្ត​ការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​លើក​ទី​៣ ឆ្នាំ​២០១៨ ចែកចេញជា​៥ Class មាន Class A សម្រាប់​ម៉ូតូ​កែច្នៃ​ដែលមាន​កម្លាំង​ម៉ាស៊ីន ១៥០ CC ។ Class B សម្រាប់​ម៉ូតូ​អង់ ព្រី​យ៉ា កម្លាំង​ម៉ាស៊ីន ១៣០ ទៅ ១៥០ CC ។ Class C សម្រាប់​ម៉ូតូ​អង់​ព្រី​យ៉ាក​ម្លាំ​ង​ម៉ាស៊ីន​ក្រោម ១២៥ CC ។ Class D សម្រាប់​ម៉ូតូ​អូ​តូ កម្លាំង​ម៉ាស៊ីន ១១០ ដល់ ១២៥ CC និង Class E សម្រាប់​ម៉ូតូ​ដែល​ប្រើ​ពេលវេលា​២៣០​នាទី ដែលជា​វិញ្ញាសា​ថ្មី​៕L