កីឡាករ​ប្រាក់​មុន្នី​ឧ​ត្ត​ម​និង​កីឡាករ​ស៊ូ​យ៉ា​ទី​ក្លាយជា​អ្នកតំណាង​ផលិតផល​ម្សៅ​ទឹកដោះ​

376
ចែករម្លែក

​ភ្នំពេញៈ កីឡាករ​បាល់ទាត់ ប្រាក់ មុន្នី​ឧ​ត្ត​ម និង កីឡាករ ស៊ូ យ៉ា​ទី បាន​ក្លាយជា​អ្នក តំណាង​ផលិតផល​ម្សៅ​ទឹកដោះគោ inMilk ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ ក្រោយ​ពេលដែល​កីឡាករ​ទាំងពីរ​នាក់​បាន​ឱ្យ​កូន​របស់​ពួកគេ​សាកល្បង ប្រើប្រាស់​ទឹកដោះគោ inMilk មួយរយៈ​និង​មើលឃើញ​ពី​គុណភាព​និង​ប្រសិទ្ធភាព​ពិតៗ នៃ​ផលិតផល​ជាក់ស្តែង​។

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​និយាយថា​មុនពេល​សម្រេច​ធ្វើជា​អ្នកតំណាង​ផលិតផល នូវ​ម្សៅ​ទឹកដោះ​គោមួយ​នេះ​លោក​បាន​សាកល្បង​ប្រើប្រាស់​អស់​រយៈពេល​មួយខែ ឃើញថា កូនស្រី​វ័យ​៧​ខែ​របស់លោក​មាន​ភាព​រហ័សរហួន​ជាង​មុន​។ ចំណែក​សុខភាព រឹងមាំ​ដោយ​មើលឃើញ​ផលិតផល​ល្អ​បែបនេះ​លោក​ក៍​សម្រេចចិត្ត​ឱ្យ​ភរិយា​ផ្លាស់ប្តូរ មកប្រើប្រាស់​ម្សៅ​ទឹកដោះគោ inMilk នេះ​បន្តទៀត​។

ចំណែក​កីឡាករ ស៊ូ យ៉ា​ទី ក៍បាន​លើក​ហេតុផល​ថា​មូលហេតុ​ទាំងអស់​ក៍​ព្រោះតែ មាន​ផលិតផល​មានគុណ​ភាព​ពិតៗ​លោក​បាន​លើក​ចំណុច​មួយ​មក​និយាយថា កូន​របស់លោក​ក្រោយពេល​ផ្លាស់ប្តូរ​មក​ប្រើ inMilk ឃើញថា​កូនប្រុស​របស់គេ​មាន លាមក​ទន់​មិន​ក្តៀន​ដូច​កាល​ប្រើប្រាស់​ពី​ពេលមុន​។
​ ​
​លោកស្រី ខុន កែវ​កេ​សី អគ្គនាយិកា​ក្រុមហ៊ុន នូ​ទ្រី​លេ​ត​ម៉ា​ស្ទ័​រអិល​អិ​ម​ខូ​អិ​ល​ធី​ឌី បាន​លើកឡើងថា ការជ្រើសរើស​តំណាង​ផលិតផល​រយៈពេល​មួយឆ្នាំ​សម្រាប់ កីឡាករ​ទាំងពីរ​។ ព្រោះ​សមស្រប​ជាមួយនិង​គុណភាព​របស់​ម្សៅ​ទឹកដោះគោ​។ ទឹកដោះគោ inMilk មាន​សារធាតុ​ផ្សំ​ជាច្រើន​មុខ​ដែល​អាចធ្វើឱ្យ​ទារក​មាន​កម្លាំង រឹងមាំ​មួន​សុខ​ភាពល្អ​៕ ដោយៈ បញ្ញា​សាស្ត្រ​