កីឡាករ​ហែល​ទឹក ចេញទៅ​ចូលរួម​ប្រកួត​ជើងឯក យុវជន​ពិភពលោក​

157
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ហែល​ទឹក​ថ្នាល ចំនួន ៤ នាក់ បាន​ចេញទៅ​ដំណើរ ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​ពិភពលោក លើក​ទី​៧ “FINA World Junior Swimming Championships 2019” នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី ។​

ចេញដំណើរ​ទៅកាន់​ប្រទេស​ហុង​គ្រី​

​លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​តាម​សារ​អេឡិចត្រូនិក អោយរ​ស្មី​កម្ពុជា​ថា គ្រូបង្វឹក និង​កីឡាករ – កីឡាការិនី​ហែល​ទឹក ចំនួន ៤ នាក់ កាលពី​ថ្ងៃទី​១៩ សីហា កន្លងទៅ​ថ្មីៗ​នេះ បាន​ចេញទៅ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​ពិភពលោក លើក​ទី​៧ “FINA World Junior Swimming Championships 2019” នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី ដែល​បានចាប់ផ្តើម ពីថ្ងៃ​ទី​២០ សីហា ហើយ​ការប្រកួត​នេះ នឹង​បញ្ចប់ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ។​

​ការ​ទៅ​ចូលរួម​ការប្រកួត​នេះ ដឹកនាំ​ដោយ​គ្រូបង្វឹក លោក ហែម លំផាត់ ។ ចំពោះ​កីឡាករ កីឡាការិនី មាន​កីឡាករ អ៊ូង លី​ហេង កីឡាករ ម៉ន​ត្រស ផាន​សុវណ្ណ​អរុន និង កីឡាការិនី វ័​ច ហ្ស​ង់​ឆាយ​។​

​លោក​អគ្គលេខាធិការ ទទួលស្គាល់ថា ការ​ប្រជែង​យក​មេដាយ គឺជា​រឿង​លំបាក តែ​ក្នុងនាម​ជា​សមាជិក​មួយ របស់​សហព័ន្ធ​ពិភពលោក យើង​ត្រូវតែទៅ ចូលរួម​ប្រកួត ។ មាន​ប្រទេស​ច្រើនណាស់ កីឡាហែលទឹក​របស់គេ ខ្សោយ​ជាង​យើង​ផង គេ​នៅតែ​ទៅ​ចូលរួម​ប្រកួត​៕v

#