កីឡាករ​ហែល​ទឹក វ័យក្មេង ៣ រូប ដែល​ហ្វឹកហាត់ នៅ​ជប៉ុន មានការ​រីកចម្រើន​ខ្លាំង​

566
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កីឡាករ​ថ្នាល របស់​កម្ពុជា ចំនួន ៣ រូប ដែល​កំពុងតែ​ហ្វឹកហាត់ នៅ​ប្រទេស​ជប៉ុន​នោះ កំពុង​តែមាន​ការរីក​ចម្រើន​ខ្លាំងណាស់ ។ នេះ​បើតាម​ការអះអាង​ពី លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ កីឡាហែលទឹក ។

​នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក បញ្ជូន​កីឡាករ ឲ្យ​ទៅ​ហ្វឹកហាត់ រយៈពេល​យូរ នៅឯ​ក្រៅប្រទេស​។ ពួកគេ​ត្រូវ​ហ្វឹកហាត់ នៅ​ទីនោះ រយៈពេល ៦ ខែ ។ កីឡាករ​វ័យក្មេង ទាំង ៣ រូបនេះ គឺជា​អត្ត​ព​លិ​ក ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩​នេះ ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០១២ ក្នុងខណៈដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

ទិដ្ឋភាព​ហ្វឹកហាត់ ​នៅ​ប្រទេស​ជប៉ុន​

​កីឡាករ​ទាំង​៣​រូបនោះ​គឺ​កីឡាករ ឆោម ច័ន្ទ​ថន កីឡាករ អ៊ួ​ង លី​ហេង និង​កីឡាករ ឌឿ​ន វ៉ា​ត់​ធី​ឌុន ។ ពួកគេ​អមដោយ គ្រូបង្វឹក​កម្ពុជា​មួយរូប គឺ​លោក ហែម​ថុ​ន ពន្លឺ ទៅជា​មួយ ។​

​លោក​អគ្គលេខាធិការ បាន​អះអាងថា ពេលនេះ ពួកគេ ទើបតែ​ហ្វឹកហាត់ រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​គេ​មានការ​ប្រែប្រួល រីកចម្រើន​ច្រើន ។ នៅ​ប្រទេស​ជប៉ុន គេ​ត្រូវ​ហ្វឹកហាត់ មួយថ្ងៃ ១០ ម៉ោង គឺ​ពេលព្រឹក​ហាត់ ៤ ម៉ោង និង​ល្ងាច ហាត់​រយៈពេល ៦ ម៉ោង ។ ពេលវេលា​ហ្វឹកហាត់ នឹងត្រូវ​បង្កើន​រហូត​ជាង ១០ ម៉ោង នៅពេលដែល​ពួកគេ មាន​ភាពស៊ាំ ជាមួយនឹង​រយៈពេល ១០ ម៉ោង​នេះ​។​

ទិដ្ឋភាព​ហ្វឹកហាត់ ​នៅ​ប្រទេស​ជប៉ុន​

​អ្វី​ដែលជា​លក្ខណៈពិសេស​នោះ គឺ​ពួកគេ​ទ្រាំទ្រ​បាន ជាមួយនឹង​កម្មវិធី​ហ្វឹកហាត់ ដ៏​តឹងតែង​នេះ ។ ពួកគេ​ហ្វឹកហាត់ ទាំង​បច្ចេកទេស ហ្វឹកហាត់​កម្លាំង ហ្វឹកហាត់​ដង្ហើម ៕v

ទិដ្ឋភាព​ហ្វឹកហាត់ ​នៅ​ប្រទេស​ជប៉ុន​