កីឡាករ​៩​រូប​មាន​កម្រិត​លេង​ទាប​ជាង​ការរំពឹងទុក​មិន​ស័ក្តិ​សមលេង​ឲ្យ​ក្រុម រៀល​ម៉ា​ឌ្រី​ត​បន្ទាប់ពី​ចាញ់​ក្រុម អា​ហ្សា​ក់​

299
ចែករម្លែក

ទីបំផុត​ក្រុម​យក្ស រៀល ម៉ា​ឌ្រី​ត​(Real Madrid) ត្រូវបាន​ក្រុម​កម្រិត​មធ្យម អា​ហ្សា​ក់​(Ajax) ទម្លាក់​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រាត្រី​ថ្ងៃ​អង្គារ​។

​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បាន​ខ្ទាត​ចេញពី​ក្របខណ្ឌ​ប្រកួត​កំពូល​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ ខណៈ​ក្រុម​មកពី​ហូ​ឡង់​ធ្វើ​បានល្អ​នៅក្នុង​ទឹកដី Bernebeu ដោយ​យកឈ្នះ​ក្រុម Real Madrid ៤-១ ។

​បន្ទាប់ពី​ឈ្នះ​នៅ​ជើង​ទី​១​ក្នុង​លទ្ធផល ២-១ ក្រុម Real Madrid រំពឹងថា នឹងធ្វើ​បានល្អ​នៅក្នុង​ជំនួប​ជើង​ទី​២​នៅលើ​ទឹកដី​របស់ខ្លួន ហើយនឹង​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដើម្បី​ឆ្ពោះទៅ​រកពាន​ឆេ​ម​ពាន​លី​ក​ជា​លើក​ទី​៣​ជាប់​គ្នា​។

​ខ្សែការពារ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos ) មាន​ទំនុក​ចិត្តខ្លាំង ហើយ​មាន ចេតនា​ទទួលយក​បម្រាម ដើម្បី​បោះបង់​ការប្រកួត​នេះ​។

​កីឡាករ ម៉ា​កូ អា​សេន​ស៊ី​យ៉ូ រកបាន​១​គ្រាប់​វិញ​សម្រាប់​ក្រុម Real Madrid ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​នោះទេ​។

​ភ្លាមៗ​នោះ​មានការ​ស្តីបន្ទោស​ទៅលើ​កីឡាករ​ល្បីៗ​របស់ Real Madrid ដូចជា​កីឡាករ ហ្គា​រ៉េត បេ​ល ថូ​នី គ្រូ​ស ធី​បូត ខ​ត​ធឹ​ស កា​សេ​មី​រ៉ូ ការី​ម បេន​ហ្សេ​ម៉ា ឌែ​នី កា​វ៉ា​ចាល រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ ណា​ចូ និង ម៉ា​សេ​ឡូ ថា មិនទាន់​ល្អ​គ្រប់​គ្រាប់ ដើម្បី​តំណាង​ក្រុម Real Madrid ទេ​។

​ការ​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នឹង​រឹតតែ​បន្ថែម​ភាពវឹកវរ​ដល់​ក្រុម Real Madrid បន្ទាប់ពី​បាត់បង់​ឱកាស​ប្រជែង​យកពាន​ជើងឯក​ក្របខណ្ឌ La Liga រួចហើយនោះ និង​ខ្ទាត​ចេញពី​ការប្រកួត​ក្របខណ្ឌ Copa del Rey ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ក្រុម Real Madrid ប្រកួត​ជាមួយ​ក្រុម Ajax