កីឡាករ​-​កីឡាការិនី ក្លិប​តេ​ក្វាន់​ដូ ពាមជីកង ចូលរួម​ប្រកួត​ខ្សែក្រវាត់​ខ្មៅ​

151
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កាលពីពេល​ថ្មីៗ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រឡង ខ្សែក្រវាត់​ខ្មៅ​ដាន់ (DAN KUKKIWON) លើក​ទី​១ ដោយ​រៀបចំ​របស់​ក្លិប​តេ​ក្វាន់​ដូ វិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅ​ខេត្តកំពង់ចាម​។​

​លោក សំ សុខ​យី ប្រធាន​ក្លិប​តេ​ក្វាន់​ដូ វិទ្យាល័យ ហ៊ុន សែន ពាមជីកង បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រឡង​នេះ មាន​កីឡាករ – កីឡាការិនី ចំនួន ១១ នាក់ យើង​ធ្វើ​ការប្រឡង​ខ្សែក្រវាត់​ខ្មៅ​ដាន់ (DAN KUKKIWON) លើក​ទី​១ កីឡាការិនី លី ស៊ីថា កីឡាការិនី អាយ ចាន់​រ៉ា​ក់​កាន់​ដា កីឡាការិនី ថន វួ​ច​លាប កីឡាការិនី សាយ ហ្ស៊ូ​ឡា​ណាន់ កីឡាការិនី ប៉ុន ដា​ណេ​ត និង​កីឡាការិនី គូ ឆេង​លាង ។​

​លោក​បាន​បន្តថា ចំណែក​កីឡាករ​វិញ រួមមាន កីឡាករ ទឺ ម៉ាច កីឡាករ ទិ​ត ពិសិដ្ឋ កីឡាករ អ៊ា​វ លាង​ហួរ កីឡាករ រិ​ន សុ​ផានិត និង​កីឡាករ ច​ន វិ​ឌ្ឍ​ណា ចំពោះ​កីឡាការិនី ស៊ឺន លី​ណា (​ឈឺ​) ។ ដើម្បី​ត្រៀម​ការប្រកួត កីឡា​តេ​ក្វាន់​ដូ WT ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​៕v

អ្នក​ដែល​ចូលរួម​ប្រឡង ខ្សែក្រវាត់​
អ្នក​ដែល​ចូលរួម​ប្រឡង ខ្សែក្រវាត់​