កីឡាករ ប្រាក់ មុន្នីឧត្តម និង កីឡាករ ស៊ូ យ៉ាទី ក្លាយជាអ្នកតំ ណាងផលិតផលម្សៅទឹកដោះគោ

950
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-កីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម និង កីឡាករ ស៊ូ យ៉ាទី បានក្លាយជាអ្នក តំណាងផលិតផលម្សៅទឹកដោះគោ inMilk ជាផ្លូវការ កាលពីព្រឹកថ្ងៃសុក្រ​ ទី០៩ សីហា ២០១៩ ក្រោយពេលដែលកីឡាករ ទាំងពីរនាក់បានអោយកូនរបស់ពួកគេ សាក ល្បងប្រើប្រាស់ទឹកដោះគោ inMilk មួយរយៈ និងមើលឃើញពីគុណភាព និងប្រ សិទ្ធភាពពិតៗនៃផលិតផលជាក់ស្តែង។

កីឡាករ ប្រាក់ មុន្នីឧត្តម បាននិយាយថា មុនពេលសម្រេចធ្វើជាអ្នកតំណាង ផលិតផល នូវម្សៅទឹកដោះគោមួយនេះ លោកបានសាកល្បងប្រើប្រាស់អស់រយៈ ពេល មួយខែ លោកឃើញថា កូនស្រីវ័យ ៧ខែ របស់លោកមានភាពរហ័សស ហួនជាងមុន ចំណែកសុខភាពរឹងម៉ាំ ដោយមើលឃើញផលិតផលល្អបែបនេះ លោក ក៏សម្រេចចិត្តអោយភរិយា ផ្លាស់ប្តូមកប្រើម្សៅទឹកដោះគោ inMilk នេះបន្តទៀត។

ចំណែក កីឡាករ ស៊ូ យ៉ាទី ក៏បានលើកហេតុផលថា មូលហេតុទាំងអស់ក៏ព្រោះ តែមាន ផលិតផលមានគុណភាពពិតៗ លោកបានលើកចំណុចមួយមកនិយាយថា កូនរបស់លោក ក្រោយពេលផ្លាស់ប្តូរមកប្រើ inMilk ឃើញថាកូនប្រុសរបស់លោក មានលាមកទន់ មិនក្តៀនដូចការដែលប្រើប្រាស់ពីពេលមុន។

លោកស្រី ខុន កែវកេសី អគ្គនាយិកាក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិល ធីឌី បានលើកឡើងថា ការជ្រើសរើសតំណាងផលិតផលរយៈពេលមួយឆ្នាំ សម្រាប់ កីឡាករ ទាំងពីរ ព្រោះសមស្របជាមួយនិងគុណភាពរបស់ម្សៅទឹកដោះគោ ព្រោះទឹក ដោះគោ inMilk មានសារធាតុផ្សំជាច្រើនដែលអាចធ្វើអោយទារក មានកំលាំងម៉ាំមួន សុខភាពល្អ៕