កីឡាករ រ៉ូ​ប៊ី​ន​ញ៉ូ របស់​ប្រេ​ស៊ី​ល ត្រូវបាន​កាត់ទោស​ជាប់គុក ៩ ឆ្នាំ​ពីបទ​រំលោភ​នារី​ម្នាក់​កាលពី​ឆ្នាំ ២០១៣

250

​កីឡាករ​ប្រេ​ស៊ី​ល រ៉ូ​ប៊ី​ន​ញ៉ូ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ៩ ឆ្នាំ​ពីបទ​ចូលរួម​ចាប់រំលោភ​ជា​ក្រុម​ទៅលើ​នារី​ម្នាក់​នៅ​ទីក្រុង​មី​ឡង់​កាលពី​ឆ្នាំ ២០១៣​។​

​តុលាការ​អ៊ីតាលី​បានសម្រេច​ថា កីឡាករ​អាយុ ៣៣ ឆ្នាំ​រូបនេះ និង​កីឡាករ​ប្រេ​ស៊ី​ល ៥ នាក់​ផ្សេងទៀត​បាន​ចាប់រំលោភ​ស្ត្រី​អាល់​បា​នី​ម្នាក់​អាយុ ២២ ឆ្នាំ បន្ទាប់ពី​បញ្ច្រក​ស្រា​នាង​ឱ្យ​ស្រវឹង​នៅ​ក្លិប​រាត្រី​មួយ​។​

​ខ្សែប្រយុទ្ធ​រូបនេះ ដែល​បាន​ចាក​ចេញពី​ក្លិប AC Milan ក្នុង​ឆ្នាំ ២០១៥ បន្ទាប់ពី​លេង​បាន​៥​ឆ្នាំ​នោះ មិនបាន​បង្ហាញមុខ​នៅ​តុលាការ​ទេ ប៉ុន្តែ​មិនបាន​សារភាព​ទោស​ទេ តាមរយៈ​មេធាវី​របស់គាត់​។​

​ការកាត់ទោស​នេះ​នឹងត្រូវ​រក្សាទុក​សិន រហូតដល់​ដំណើរការ​បណ្តឹងឧទ្ធរណ៍​ត្រូវ​បានបញ្ចប់​សព្វគ្រប់​។​

​រ៉ូ​ប៊ី​ន​ញ៉ូ​បាន​លេង​ឱ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល ១០០ ដង ចំណាយពេល ២ ឆ្នាំ​នៅ​ក្លិប Manchester City ហើយ​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Atletico Mineiro ក្នុងប្រទេស​ប្រេ​ស៊ី​ល​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ប៊ី​ន​ញ៉ូ​បាន​លេង​ឱ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល ១០០ ដង ចំណាយពេល ២ ឆ្នាំ​នៅ​ក្លិប Manchester City ហើយ​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Atletico Mineiro ក្នុងប្រទេស​ប្រេ​ស៊ី​ល