កីឡាការិនី​ប្រណាំង​រថយន្ត ឆ្លងកាត់​ឧបសគ្គ​ទី​១ កម្ពុជា ដំបូង​គេ អំពាវនាវ​

967
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: កីឡាការិនី​ប្រណាំង​រថយន្ត ឆ្លងកាត់​ឧបសគ្គ​កម្ពុជា​ដំបូង​គេ គឺ​កីឡាការិនី សេង សុជាតា និង​ជំនួយ​ការបើកបរ បាន​អំពាវនាវ​អោយ​ស្ត្រី ចូលរួម​លេង​កីឡា​មួយ​នេះ អោយបាន​ច្រើន​។​

​កីឡាការិនី សេង សុជាតា រួមជាមួយ​កីឡាការិនី ជា​ជំនួយ​ការបើកបរ របស់​នាង បាន​ថ្លែង​បែបនេះ បន្ទាប់ពី​បានបញ្ចប់​ព្រឹ​ត្ត​ការណ៍ ប្រណាំង​យានយន្ត ឆ្លងកាត់​ឧបសគ្គ ( Khmer Rally Raid ) ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ រួមគ្នា​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Kara សហការ​ជាមួយនឹង​ក្រសួងបរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន តូ​តា​ល់ ដែល​បានធ្វើ​ការប្រណាំង រយៈពេល ៣ ថ្ងៃ ឆ្លងកាត់​ខេត្ត​ចំនួន ៣ គឺ​ខេត្តកំពង់ធំ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប លើ​ចំងាយ​ផ្លូវ​សរុប ៦២៤ គីឡូម៉ែត្រ មក​នោះ​។​

កីឡាការិនី​ សេង សុជាតា​

​នាង​បាន​និយាយថា កីឡា​ប្រណាំង​យានយន្ដ ទាមទារ​ឲ្យ​អ្នកបើកបរ ត្រូវមាន​លក្ខណៈពិសេស ដូចជា​ការគ្រប់គ្រង​យានយន្ដ ប្រព័ន្ធ​ម៉ាស៊ីន សីលធម៌ នៃ​ការប្រើប្រាស់​ល្បឿន ការគ្រប់គ្រង​ល្បឿន ភាពវាងវៃ ក្នុង​ការមើល​ផែនទី​ផ្លូវ​ប្រណាំង ពិសេស​គឺ​ការគោរព​គូប្រកួត ។​

​សេង សុជាតា បាន​បន្តថា ការប្រណាំង​បែប​ធម្មជាតិ​នេះ ធ្វើអោយ​នាង សប្បាយរីករាយ ពីព្រោះថា ជា​កន្លែង​មិន​ធ្លាប់បាន​ទៅ ម្យ៉ាងទៀត ព្រឹ​ត្ត​ការណ៍​នេះ ក៏បាន​ទាក់ទាញ និង​បង្ហាញ​ភ្ញៀវទេសចរ ពី​តំបន់​អភិរក្ស​ធនធានធម្មជាតិ ដ៏​សំបូរបែប ដែល​កម្ពុជា មាន ទៅកាន់​ពិភពលោក​ទៀតផង ។​

កីឡាការិនី​ សេង សុជាតា​ (រូបកណ្ដាល)

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបង្ហាញ​ការ​ជឿជាក់ថា ព្រឹត្តិការណ៍​នេះ ក៏​ជា​ផ្នែក​មួយ សម្រាប់​ទាញ​ការចាប់អារម្មណ៍ របស់​សាធារណជន ឱ្យ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ពិសេស​ការទប់ស្កាត់ ការកាប់បំផ្លាញ ធនធានធម្មជាតិ​ផងដែរ​។ លោក​បាន​បន្តថា ក្រសួងបរិស្ថាន បន្ត​ការគាំទ្រ ព្រឹ​ត្ត​ការណ៍​ប្រណាំង បែប​ធម្មជាតិ​នេះ នៅ​ឆ្នាំក្រោយៗ​ទៀត ។​

​លោក ASIFIQBAL អគ្គនាយក​ក្រុមហ៊ុន Total ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​តូ​តា​ល់ រីករាយ​ណាស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី Khmer Rally Raid 2019 នេះ ដែល​បាន​ប្រារព្ធ​ឡើង ដោយ​ជោគជ័យ ។ កម្មវិធី​នេះ ជួយ​លើកស្ទួយ​កីឡា​ប្រណាំង​ក្នុងស្រុក ហើយ​ថែមទាំង​លើកតម្កើង ការយល់ដឹង​ពី​ប្រធានបទ សំខាន់​ផ្សេងៗ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា​បរិស្ថាន និង​ការបើកបរ គោរព​ច្បាប់​ចរាចរ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា ៕v