កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា មាន​មេដាយសំរិទ្ធ​ក្នុង​ដៃ​ជា​បណ្ដោះអាសន្ន​ហើយ​

892
ចែករម្លែក
កីឡាការិនី អង់​ដ្រេ​កា ពេល​ប្រកួត (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា គឺ​កីឡាការិនី អង់​ដ្រេ​កា ដា​រ៉ាវី បាន​ប្រកួត​ឈ្នេះ​កីឡាការិនី​ម៉ាឡេស៊ី ដែលជា​ម្ចាស់ផ្ទះ គឺ​កីឡាការិនី A-CHUA​។​

​ជាមួយនឹង​ជ័យជំនះ​នេះ កីឡាការិនី​កម្ពុជា​រូបនេះ មាន​កៅអី​សម្រាប់​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ការ​បាន​ឡើង​ទៅលេង​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ គឺ​មានន័យថា អង់​ដ្រេ​កា ដា​រ៉ាវី មាន​មេដាយសំរិទ្ធ​ក្នុង​ដៃ​ជា​បណ្ដោះអាសន្ន​រួចទៅហើយ​។​

​នេះ​ជា​ជ័យជំនះ​ក្នុង​វគ្គ​១​ភាគ​៨​ផ្ដាច់ព្រ័ត្រ ដែលមាន​កីឡាការិនី​ចំនួន​៨​នាក់​។ ពេលនេះ នៅសល់តែ​កីឡាការិនី​៤​រូប​ប៉ុណ្ណោះ​។ គួរ​បញ្ចា​ក់ថា អង់​ដ្រេ​កា​ឈ្នះ​កីឡាការិនី A-Chua ២ សិត​ទល់​០ ក្នុង​លទ្ធផល ៦ ទល់​១ និង ៦ ទល់​៣៕L ដោយ​៖ រ៉ូ​ហ្សា​