កីឡាបាល់ទាត់​ជម្រើសជាតិ ២​រូប ត្រូវ​បណ្ដេញ​ចេញពី​ក្រុម​

1207
ចែករម្លែក

​(ភ្នំពេញ)​: គ្រូបង្វឹក​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា គឺ​លោក Leonardo Vitorino កាលពី​ថ្ងៃទី​២៣​សីហា បានសម្រេច​បណ្ដេញចេញ​ពី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ចំនួន ២​រូប ។​

​មិនមាន​ពត៌មាន​លម្អិត​ពី​ការបណ្ដេញចេញ​នេះ​ទេ តែ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​និយាយថា កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពី​ដោរ មិន​គោរព​វិន័យ​។​

​លោក​បាន​និយាយថា «​យើង​នៅ​ជាមួយគ្នា ដើម្បី​មើលឃើញ​នូវ​អនាគត​បាល់ទាត់​របស់​យើង តែដោយសារ​បញ្ហា​វិន័យ ដូច្នេះ​បើសិន​កីឡាករ​ណា​ម្នាក់​មិន​ធ្វើតាម​វិន័យ ដែល​យើង​បាន​ប្រាប់​ទេនោះ គឺ​ពួកគេ​ត្រូវ​ចាក​ពី​ជម្រើសជាតិ​»​។

​ដំណឹង​ដ៏​ក​កម្រើក​នេះ បាន​លេចឡើង​ស្របពេល​ក្រុម​U-22​កម្ពុជា កំពុង​រង់​ការបរាជ័យ​យ៉ាង​ជូរចត់​បំផុត ក្រោយ​ចាញ់ ៤​ប្រកួត​ជាប់​គ្នា ក្នុងការ​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ាន​ខាងលើ ដោយ​ចាញ់​ក្រុម U-22​ហ្វីលីពីន ០ ទល់​២, ចាញ់​វៀតណាម ទល់​៤១, ចាញ់​ថៃ​០ ទល់ ៣, ចាញ់​ទី​ម័​រ​ខាងកើត ០​ទល់​១ និង​ចាញ់​ឥណ្ឌូនេស៊ី ០​ទល់​២៕L ដោយ​៖ រ៉ូ​ហ្សា​

#