កីឡាបាល់ទាត់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អនុតំបន់​មេគង្គ​

200

(​ភ្នំពេញ​): ការប្រកួត​កីឡា​សម្រាប់​ជន​ខ្សោយ​បញ្ញា ឬ​ហៅថា​ស្ប៉េ​ស្យា​ល់​អូឡាំពិក បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នោះ បានបញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​។​

​លោក សែម សុខា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ​។​

​សម្រាប់​ការប្រកួត​បាល់ទាត់​ក្នុង​សាល (Futsal) ក្រុម​ខេត្តស្វាយរៀង​បាន​ចំណាត់ថ្នាក់​លេខ​១ តាកែវ​បាន​ចំណាត់ថ្នាក់​លេខ​២ និង​បាត់ដំបង​បាន​ចំណាត់ថ្នាក់​លេខ​៣​។​

​លោក ឃ្លាំង ច​ន្ធូ ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា តាមរយៈ​ការប្រកួត​នេះ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា នឹង​ជ្រើសរើស​កីលាករ​ឆ្នើម​ចំនួន​៨​រូប ដែលមាន​អាយុ​ចាប់ពី​១៦​ដល់​២១​ឆ្នាំ ដើម្បី​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​ស្ប៉េ​ស្យា​ល់​អូឡាំពិក ថ្នាក់​អនុតំបន់​ទន្លេមេគង្គ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ខែវិច្ឆិកា​ខាងមុខនេះ​៕ L ដោយ​: រ៉ូ​ហ្សា​