កីឡាបាល់ទាត់ បេស្បល និងរ៉ាក់ប៊ី នៅអាស៊ីរងផលប៉ះពាល់ពីវីរុសកូរ៉ូណា

165
ចែករម្លែក

កីឡាបេស្បលនិងកីឡាបាល់បោះនៅក្នុងកីឡដ្ឋានទទេ។ ការពន្យារពេលបាល់ទាត់លីក។ ក្លិបបាល់ទាត់នានាបានចាកចេញពីការប្រកួតនៅអាស៊ី ឬ ការប្រកួតត្រូវរើទីតាំង។

ហើយវីរុសកូរ៉ូណា ដែលរីករាលដាលឆ្លងដល់មនុស្សជាង ៨១.០០០ នាក់នៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សនិងសម្លាប់មនុស្សជាង ២.៧៥០ នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន នៅតែបន្តគំរាមកំហែងដល់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដា។

លីកបាល់ទាត់ធំៗទាំងបីនៅអាស៊ីបានផ្អាកខណៈរដ្ឋាភិបាលចិនកូរ៉េខាងត្បូងនិងជប៉ុនព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ការពន្យារពេលព្រឹត្តិការណ៍កីឡាសព្វបែបយ៉ាងនេះបានរីករាលដាលពីប្រទេសចិនរហូតដល់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។

លីកបាល់បោះអាជីពរបស់ជប៉ុននិយាយថាខ្លួននឹងលេងការប្រកួតមុនបើករដូវកាលដែលនៅសេសសល់ចំនួន ៧២ ប្រកួតរបស់ខ្លួននៅក្នុងកីឡដ្ឋានទទេ ដោយសារការគំរាមកំហែងនៃការរីករាលដាលវីរុសកូរ៉ូណា។ រដូវកាលថ្មីជាធម្មតាបើកនៅថ្ងៃទី ២០ ខែមីនា៕ ដោយ៖ កញ្ញាដាលីស

ព្រឹត្តិការណ៍កីឡានៅអាស៊ីបានផ្អាកដោយសារវីរុសកូរ៉ូណា