កីឡាវាយកូនឃ្លីលើតុ​១០​រូប​ចូលរួម​ព្រឹត្តិការណ៍ China-ASEAN Table Tennis Games 2017 នៅ​ចិន​

149

(​ភ្នំពេញ​)៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ចំនួន​១៤​រូប បាន​ចូលរួម​ប្រ​កួ​ក្នុង​ព្រឹត្តិការណ៍ The Silk Road Cup China-ASEAN Table Tennis Games 2017 នៅ​ទីក្រុង Jingxi ខេត្ត​ណាន​នី​ង​។​

​ការ​ចេញទៅ​ប្រកួត​នេះ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក ប៊ួ​យ សោ​ភ័​ណ្ឌ ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​។​

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​ប្រាប់​ពី​ខេត្ត​ណាន​នី​ង​ថា សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បា​នប​ញ្ជូ​ល​កីឡាករ​-​កីឡាការិនី​ចំនួន​១០​នាក់ ក្នុងនោះ មាន​កីឡាករ​៥​នាក់ និង​កីឡាការិនី​៥​នាក់ ដើម្បី​ចូលរួម​ការប្រកួត “The Silk Road Cup” China-ASEAN Table Tennis Games 2017 នេះ​។​

​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន វិញ្ញាសា ចម្រុះ និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​។ កម្ពុជា​ស្ថិតក្នុង​ពូ​ល A រួមមាន​ក្រុម​ចិន មី​យ៉ាន់​ម៉ា កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និង ប្រ៊ុយណេ​។ នេះ​ជា​ការចូល​រួមមួយ​ដែល​កម្ពុជា អាច​លំបាក​ក្នុងការ​ប្រជែង​យក​មេដាយ​ណាស់​៕L ដោយ​៖ រ៉ូ​ហ្សា​