កីឡា​កាយសម្ព័ន្ធ​ចំនួន​៦៥​រូប​ត្រៀមខ្លួន​ប្រកួត​កីឡា​ជាតិ​

897
ចែករម្លែក
ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ជាតិ​

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុម​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​ចំនួន​៦៥​នាក់ នឹងចូលរួម​ប្រកួតប្រជែង ដើម្បី​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរិទ្ធ ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨​នេះ​។​
​តាម​កម្មវិធី​ដែល​បានកំណត់​នោះ សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ឧសភា រហូតដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ មាន​ក្រុម​កីឡាករ​-​កីឡាការិនី​ចំនួន​៦៥​នាក់ ដែល​ក្នុងនោះ​មាន​កីឡាការិនី​២៣​នាក់​។ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​១៣ រួមមាន វិញ្ញាសា​អាក​ទី​ស្ទីក​បុរស​(Artistic) វិញ្ញាសា​ប្រើ​៦​ឧបករណ៍​ឯកត្តជន​បុរស ឧបករណ៍​ជំនាញ​កម្រាល​ឯកត្តជន ឧបករណ៍​ជំនាញ​សេះ​លោត​ឯក​ត្ត ឧបករណ៍​ជំនាញ​កង​ឯកត្តជន ឧបករណ៍​ជំនាញ​សេះ​កង​ឯកត្តជន ឧបករណ៍​ជំនាញ​របា​ស្រប​ឯកត្តជន ឧបករណ៍​ជំនាញ​របា​ហ្នឹង​ឯកត្តជន និង​ក្រុម​គ្រប់​ឧបករណ៍​(៦​នាក់​)​។​

​លោក​អគ្គលេខាធិការ​បា​ន​បន្តថា សម្រាប់​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​(Aerobic)​វិញ វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​គូ​ចម្រុះ​(​បុរស​នារី​) វិញ្ញាសា​ទ្រី​យូ​៣​នាក់ និង​វិញ្ញាសា​ក្រុម​៥​នាក់​៕