កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​ខេត្តក្រចេះ​ដណ្តើម​មេដាយមាស​២​គ្រឿង

1339
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ការប្រកួត​កីឡា​កាយសម្ព័ន្ធ​គិត​ត្រឹម​ថ្ងៃទី​២​មិថុនា​នេះ កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic) បានបញ្ចប់​ហើយៗ​ការ​សម្ព័ន្ធ​អាក​ទី​ស្ទីក​(Gymnastic Artistic) ក៏បាន​ចាប់ផ្ដើម​ប្រកួត​បន្ត​ដែរ​។​

​ចំពោះ​លទ្ធផល នៃ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក ដែល​បានបញ្ចប់​ទៅហើយនោះ​ក្រុមកីឡា​កាយសម្ព័ន្ធ​ខេត្តក្រចេះ ដណ្តើម​មេដាយមាស​២​គ្រឿង ខណៈ​ក្រុមកីឡា​កាយសម្ព័ន្ធ​ក្រសួងមហាផ្ទៃ ដណ្តើមបាន​មេដាយប្រាក់​៣​គ្រឿង នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ នៅ​អគារ​ដំបូង​ទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​

​នៅក្នុង​ការប្រកួត​នេះ វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​គូ​បុរស​នារី​មេដាយមាស​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ខេត្តក្រចេះ មេដាយប្រាក់​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ក្រសួងមហាផ្ទៃ និង​មេដាយសំរិទ្ធ​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ខេត្តកំពង់ឆ្នាំង​។​

​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ក្រុម​៥​នាក់ មេដាយមាស​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ខេត្តកំពង់ឆ្នាំង មេដាយប្រាក់​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ក្រសួងមហាផ្ទៃ និង​មេដាយសំរិទ្ធ​បាន​លើ​ក្រុម​កីឡាករ​កីឡាការិនី​មកពី​ខេត្តក្រចេះ​។​

​ចំពោះ​វិញ្ញាសា​អាទិ​ស្ទិ​ក​ដែល​ទើបតែ​ចាប់ផ្ដើម​ប្រកួត​នោះ វិញ្ញាសា​ក្រុម​៦​នាក់ មេដាយមាស​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ខេត្តក្រចេះ មេដាយប្រាក់​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ក្រសួងមហាផ្ទៃ និង​មេដាយសំរិទ្ធ​បាន​លើ​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​ខេត្តកំពង់ឆ្នាំង​៕ ល​