កីឡា​ខ្សោយ​បញ្ញា ទៅ​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់ អូឡាំពិក​ពិភពលោក លើក​ទី​១៥

1876
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ក្រុម​កីឡាករ​-​កីឡាការិនី ខ្សោយ​បញ្ញា ចំនួន ១០ រូប រួម​ជាម​ន្ត្រី​ដឹកនាំ ៦ រូប បានចេញ​ដំណើរ ឆ្ពោះទៅកាន់​ទីក្រុង Abu Dhabi នៃ​ប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម ហើយ កាលពី​ថ្ងៃទី​៨ មីនា ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ពិភពលោក​លើក​ទី​១៥ “Special Olympics World Summer GAMES 15th”​នៅ​ទីនោះ ។​

​លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ការចេញចូល​ប្រកួត​លើក​នេះ គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ស្ប៉េ​ស្យា​ល់ ចំនួន ១០ នាក់ ក្នុងនោះ មាន​កីឡា​កា​រិ​និ ៤ នាក់ លើ ២ ប្រភេទ​កីឡា គឺ​កីឡាអត្តពលកម្ម មាន​កីឡាករ​-​កីឡាការិនី ៨ នាក់ និង​កីឡា​ប៉េតង់ និង​ប៊ូល ២ នាក់ ព្រមទាំង​គ្រូបង្វឹក ៤ នាក់ គ្រូពេទ្យ​១​នាក់ និង​ប្រធាន​ប្រតិភូ លោក មាស សារិន អនុប្រធាន​អា​ចិ​ន្ត្រៃ​យ៍ គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​។​

​លោក​បាន​បន្តថា សម្រាប់​វិញ្ញាសា អត្តពលកម្ម រួមមាន រត់​ចម្ងាយ ២៥ ម៉ែត្រ ៥០ ម៉ែត្រ ១០០ ម៉ែត្រ ២០០ ម៉ែត្រ និង ៤០០ ម៉ែត្រ ហើយ​ការប្រកួត នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី​១៤ ខែមីនា ដល់​ថ្ងៃទី​២២ ខែមីនា ។ លោក​ច​ន្ធូ មាន​ជំនឿ​ចិត្ត​ថា កីឡា​ខ្សោយ​បញ្ញា​កម្ពុជា នឹង​បានទទួល​លទ្ធផល​ល្អ ដូច​លើក​មុន ជាមិនខាន​ឡើយ​៕v

ថ្ងៃ​ចេញដំណើរ​ទៅ​ប្រកួត​
#