កីឡា​គុន​ដាវ​កម្ពុជា ចូលរួម​ប្រកួត​ជើងឯក​កីឡា​គុន​ដាវ នៅ​សឹង្ហ​បូរី​

728
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ៩ រូប និង​មន្ត្រី​ដឹកនាំ គ្រូបង្វឹក ៤ រូប បានចេញ​ដំណើរ ទៅកាន់​ប្រទេស​សឹង្ហ​បូរី ហើយ កាលពី​ថ្ងៃទី​៨ មិថុនា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​ជ្រើសរើស ជើងឯក​កីឡា​គុន​ដាវ សាកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៩ ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​៩ មិថុនា នេះ​។​

​លោក សុខ អាង ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា និង​ជា​គ្រូបង្វឹក​ផង​នោះ បាន​មានប្រសាសន៍ថា សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន ៩ នាក់ ក្នុងនោះ​កីឡាករ ចំនួន ៥ រូប និង​កីឡាការិនី ចំនួន ៤ រូប គ្រូបង្វឹក​ចំនួន ៣ រូប និង​ប្រធាន​ប្រតិភូ មួយរូប ទៅ​ចូលរួម​។ ការប្រកួត​នេះ មាន​កីឡាករ -​កីឡាការិនី ចំនួន ១៨ សាកលវិទ្យាល័យ​អប់រំ ចំនួន ១៨ វិទ្យាស្ថាន នៅក្នុង​ទ្វីបអាស៊ី ចូលរួម ដែលមាន​កីឡាករ -​កីឡាការិនី ចំនួន ១៧៣ នាក់ ក្នុងនោះ កីឡាករ​ចំនួន ១១៧ នាក់ និង​កីឡាការិនី ចំនួន ៥៦ នាក់​។ ក្រុម​កម្ពុជា បាន​ចុះឈ្មោះ​ប្រកួត ក្នុង ១១ វិញ្ញាសា ដែលមាន​ឯកត្តជន ចំនួន ៥ វិញ្ញាសា និង​ក្រុម​ចំនួន ៦ វិញ្ញាសា​៕v

ទិដ្ឋភាព​ពេលចេញ​ដំណើ​រ​

ទិដ្ឋភាព​ពេលចេញ​ដំណើ​រ​