កីឡា​ជនពិការ​ស្ពាយ​មេដាយ​ពី​ការប្រកួត​កីឡា​យុវជន​អាស៊ី​មក​ស្រុក​វិញ​

1415
ចែករម្លែក
ពេល​ត្រឡប់​មកដល់​ស្រុក​ខ្មែរ​វិញ (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​: កីឡាករ​ជនពិការ​កម្ពុជា​ចំនួន ៣​រូប ជាមួយនឹង​មន្ត្រី​ដឹកនាំ​មួយរូប និង​គ្រូបង្វឹក​មួយរូប បាន​ត្រឡប់​មកពី​សាធារណរ​ដ្ឋ​កូរ៉េ​វិញ​ហើយ នៅវេលា​ទាបភ្លឺ​ថ្ងៃទី​២៩​កក្កដា បន្ទាប់ពី​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ី​នៅ​ទីនោះ​។​

​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ឲ្យ​ដឹង​តាមរយៈ​សារ​អេឡិចត្រូនិក​ផ្លូវការ របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដោយ​ខ្លី​ថា កីឡាករ យ៉ាវ វណ្ណៈ ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ ៥០​ម៉ែត្រ​របៀប​សេរី​។ កីឡាករ យស កុសល ដណ្ដើមបាន​មេដាយប្រាក់ លើ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ​។ ដោយឡែក​កីឡាករ​ហែល​ទឹក ពេជ្រ ការេ មិន​រកបាន​មេដាយ​ឡើយ​។​

​ការ​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នេះ​ដឹកនាំ​ដោយ​អ្នកស្រី នៅ លក្ខិណា និង​លោក ម៉ៅ សុជា ដែលជា​គ្រូបង្វឹក​របស់​ពួកគេ​៕ ដោយ​៖ រ៉ូ​ហ្សា​

#