កីឡា​ជា​ក្រុម​៤​ប្រភេទ ដែល​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ នឹង​ចាប់​ពូ​ល​មុនគេ​

1279
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: គណៈកម្មាធិការ​កណ្តាល នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ បានប្រកាស​ឲ្យ​ដឹងថា កីឡា​ជា​ក្រុម​៤​ប្រភេទ ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ នឹងត្រូវ​ចាប់​ពូ​ល​មុនគេ​។​

លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​

​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ឲ្យ​ដឹងថា កីឡា​ទាំង​៤​ប្រភេទ​នោះ មាន​ប្រភេទ បាល់ទាត់​បុរស​-​នារី​, បាល់ទះ​បុរស​-​នារី បាល់ទះ​ឆ្នេរ​ខ្សាច់ និង​បាល់បោះ​បុរស​-​នារី និង​កីឡា​សីដក់​។ ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​មុនគេ​នេះ ដោយសារ​ប្រភេទ​កីឡា​ជា​ក្រុម​ទាំង​៤​ប្រភេទ​នេះ មាន​ច្រើន​ក្រុម និង​មាន​ភាពសាំញ៉ាំ​ជាងគេ​ហើយ ក៏ត្រូវ​ប្រកួត​មុនគេ​ដែរ​។​

​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ក្រុមបាល់ទាត់​បុរស​មាន ២៤​ក្រុម និង​ក្រុមបាល់ទាត់​នារី​មាន​៩​ក្រុម​។ ប្រភេទ​កីឡាបាល់ទះ គឺ​ក្រុម​បាល់ទះ​បុរស​មាន​១៤​ក្រុម និង​ក្រុម​បាល់ទះ​នារី​១២​ក្រុម រីឯ​បាល់ទះ​ឆ្នេរ​ខ្សាច់​មាន​៨​ក្រុម​បុរស​។​

​សូមបញ្ជាក់ថា ប្រភេទ​បាល់ទះ​ឆ្នេរ​ខ្សាច់​មិនមាន​ក្រុម​នារី​ឡើយ​។ ចំពោះ​ប្រភេទ​បាល់បោះ​វិញ ក្រុម​បាល់បោះ​បុរស​មាន​១៣​ក្រុម និង​ក្រុម​បាល់បោះ​នារី​៨​ក្រុម​។​

​ចំពោះ​ប្រភេទ​កីឡា​សីដក់​វិញ​ក្រុម​សីដក់​បុរស​មាន​១០​ក្រុម និង​ក្រុម​បាល់​សីដក់​នារី​៥​ក្រុម ក្នុងនោះ សម្រាប់​បុរស​ចែកចេញជា​២​វិញ្ញាសា​ទៀត គឺ​៣​នាក់​ទល់​៣​នាក់ និង​២​នាក់​ទល់​២​នាក់ ចំពោះ​ក្រុម​បាល់​សីដក់​នារី ក៏​ចែកចេញ​ដូច​ក្រុម​បុរស​ដែរ​៕ ល​