កីឡា​តេ​ក្វាន់​ដូ​៤​នាក់ ត្រៀម​ចេញទៅ​ចូលរួម​ការប្រកួត ATU New Poomsae Education

1113
ចែករម្លែក
ហ្វឹកហាត់​ត្រៀម​ចេញទៅ​ប្រកួត​

(​ភ្នំពេញ​)៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ស្ទីល WTF (World Taekwondo Federation) ដែលជា​តេ​ក្វាន់​ដូ​ស្ទីល របស់​កូរ៉េខាងត្បូង​នោះ នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​៤​រូប គ្រូបង្វឹក​៣​រូប​នឹង​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​៣​រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ATU New Poomsae Education នៅ​សាធារណរដ្ឋ​កូរ៉េ​។ ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​១៩​ដល់​២៩ ខែមីនា ឆ្នាំ​២០១៨​។​

​លោក ជាតិ ខេមរា គ្រូ​ជំនួយ​ជម្រើសជាតិ នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​និយាយថា ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ​៤​នាក់ រួមមាន​កីឡាករ ផល សុ​វណ្ណា​ត់ កីឡាករ អោក សុវណ្ណារ៉ា កីឡាការិនី ស៊ីម រចនា និង​កីឡាការិនី ណា​ង វណ្ណៈ ហើយ​អាជ្ញាកណ្តាល​២​រូប គឺ​លោក ហែម សំណាង និង​លោក ឃឹម ស​ត្ថា​។​

​លោក ជាតិ ខេមរា គ្រូបង្វឹក​ជំនួយ លោកគ្រូ ឆ​យ យ៉ុង​សុក និង​លោកគ្រូ​ជនជាតិ​កូរ៉េ​ម្នាក់ទៀត ក៏​នឹង​រួម​ដំណើរការ​ចេញទៅ​ប្រកួត​លើក​នេះ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​អាស៊ី​ហ្គេម “Asian Games” នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ប្រព្រឹត្ត​ពីថ្ងៃ​ទី ១៨ ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨​។​

Poomsae គឺជា​ការប្រកួត​សំដែង​មេគុន​វិញ្ញាសា​មេគុន​នេះ កម្ពុ​ជាមាន​សក្ដានុពល​ខ្លាំង​គ្រាន់បើ​ដែរ ព្រោះ​ស្ទើរ​គ្រប់ការ​ប្រកួត​កម្ពុជា​តែងតែ​ដណ្ដើមបាន​មេដាយ​ជា​ដរាប​។ នេះ​ជាការ​ប្រកួត​កម្រិត​ពិភពលោក ដែល​មកទល់ពេលនេះ​នៅ​មិនទាន់​ដឹងថា នឹងមាន​ប្រទេស​ប៉ុន្មាន​ចូលរួម​នៅឡើយ​ទេ​៕L ដោយ​៖ រ៉ូ​ហ្សា​