កីឡា​តេ​ក្វាន់​ដូ WTF បាន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​ហើយ​

297
​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា

(​ភ្នំពេញ​): កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ WTF (World Taekwondo Federation) កម្ពុជា បាន​ចាក​ចេញពី​ប្រទេស​ឆ្ពោះទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដែលជា​កន្លែង​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ព្រឹក​ថ្ងៃទី​២៤​សីហា​នេះហើយ​។​

​នេះ​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​បំផុត​មួយ ដែល​សង្ឃឹមថា នឹង​បាន​មេដាយមាស ក្នុងខណៈដែល​កម្ពុជា​កំពុងតែ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១០ គឺ​លើ​តែ​ប្រទេស​ទី​ម័​រ​ខាងកើត​មួយ​តែប៉ុណ្ណោះ​។ កីឡាការិនី​៥ រូប មាន កីឡាការិនី ស៊ន សៀវ​ម៉ី​, ឈឿង កីឡា​, ស៊ឹម រចនា​, អ៊ុន​វ៉ិ​ន សុច​រង្សី និង​កីឡាការិនី ថឹ​ប កា​សាន់​ដ្រេ​នី​កូ​ល​។​

​ចំពោះ​កីឡាករ​ចំនួន​៥​រូបនោះ មាន​កីឡាករ ផល សុ​វណ្ណា​ត់​, ទួន ណា​វុ​ធ​, ប៉ាន់ ខេមរា​, វ៉ា មិថុនា និង​កីឡាករ វ៉ាន់ ឫទ្ធី​។ ជាមួយគ្នានេះ អាជ្ញាកណ្ដាល​អន្តរជាតិ​របស់​កម្ពុជា​ចំនួន ២​រូប ក៏​ចេញទៅ​បំពេញភារកិច្ច​កាត់ក្តី​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែរ គឺ​លោក ហែម សំណាង និង លោក ឃឹម ស​ត្ថា​។​

​លោក Choi Yong Sok មិនមាន​ថ្លែង​អ្វី​ប្រាប់​អ្នកកាសែត មុនពេល​ចេញដំណើរ​ឡើយ លោក​គ្រាន់តែ​ឲ្យ​ដឹងថា ការ​ចេញទៅ​ប្រកួត​លើក​នេះ គឺមាន​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​មេគុន​។ ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ សីហា​៕L ដោយ​៖ រ៉ូ​ហ្សា​