កីឡា​ករថ្នាល ដែល​សម្រាក​នៅក្នុង​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ទទួលបាន​ការថែទាំ​សុខភាព​ខ្ពស់​

622
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា រួមជាមួយ​ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល នា​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​ពិនិត្យ និង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ និង​ណែនាំ​ការថែរក្សា​សុខភាព អនាម័យ ក្នុងការ​ហូបចុក ស្នាក់នៅ បរិស្ថាន និង​ថែរក្សា​សម្ភារ​ស្នាក់នៅ ក៏ដូចជា សម្ភារ​ហ្វឹកហាត់ របស់​ក្រុ​មី​ឡាករ​-​កីឡាការិនី​ថ្នាល ដែល​សម្រាក​នៅ​ទីនោះ​។​

ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល ពិនិត្យសុខភាព ជូនកីឡាករ កីឡាការិនីថ្នាល

​ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​ក្រុម​ក្រុ​មី​ឡាករ​-​កីឡាការិនី​ថ្នាល លើ​សុខភាព​អនាម័យ ក្នុងការ​ហូបចុក ស្នាក់នៅ​បរិស្ថាន​នោះ ទើប​ឲ្យ​ក្រុមគ្រូពេទ្យ​ជំនាញ នៃ​ក្រសួងសុខាភិបាល ចុះ​ពិនិត្យ និង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ របស់​ប្អូនៗ​។ ក្រុ​មី​ឡាករ​-​កីឡាការិនី​ថ្នាល ដែល​ស្នាក់នៅ និង​ធ្វើការ​ហ្វឹកហាត់ នៅទីនេះ មាន ១៣ សហព័ន្ធ​កីឡា​ជាតិ ដែលមាន ៤០ បន្ទប់​។​

​ឆ្នាំនេះ ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមគ្រូពេទ្យ​ជំនាញ មក​ពិនិត្យ​សុខភាព ក្រុ​មី​ឡាករ​-​កីឡាការិនី​ថ្នាល គ្រប់ពេលវេលា ។ នេះ​ជា​ឆ្នាំ​ដំបូង​ហើយ កាលពី​ឆ្នាំមុនៗ ក្រុ​មី​ឡាករ​-​កីឡាការិនី​ថ្នាល ដែលមាន​បញ្ហា យើង​តែងតែ​បញ្ជូន​កាន់​មន្ទីរពេទ្យ ជិត​កន្លែង​ហ្វឹកហាត់ ។​

ទិដ្ឋភាព​បាញ់ថ្នាំ​ការពារ​ និង សម្លាប់​មូស​ខ្លា

​សូមបញ្ជាក់ថា ឆ្នាំនេះ តំបន់​មួយចំនួន កំពុងតែ​រាតត្បាត ដោយ​ជំងឺគ្រុនឈាម ហេតុនេះ ទើប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​សហការ​ជាមួយ ក្រសួងសុខាភិបាល ចុះ​បាញ់ថ្នាំសម្លាប់​មូស​ខ្លា និង​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ​ទៀត នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​នោះ​៕v

#