កីឡា​បី​ជួយ​ឱ្យ​អ្នក​អាយុ​វែង​ថែម​ប្រាំ​ទៅ​១០​ឆ្នាំ​

1367
ចែករម្លែក

​ការស្រាវជ្រាវ​អូសបន្លាយ ២៥​ឆ្នាំ របស់​អាម៉េរិក និង​ដា​ណឺ​ម៉ាក បាន​បង្ហាញថា ការជ្រើសរើស ត្រូវ​វិញ្ញាសា​កីឡា អាចធ្វើឱ្យ​អ្នក​អូសបន្លាយ អាយុ​ឡើង​ជិត​មួយ​ទសវត្សរ៍ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​វិភាគ ឯកសារ​សុខភាព ត្រូវបាន​ប្រមូល​ក្នុង រង្វង់​២០​ឆ្នាំ របស់​មនុស្ស ៨.៥៧៧​នាក់ មាន​អាយុ​ពី​២០​ទៅ​៩៣​ឆ្នាំ ជា​ផ្នែក មួយ​ក្នុងចំណោម​ពួក​អ្នកស្ម័គ្រចិត្ត​ក្នុង កម្មវិធី​ស្រាវជ្រាវ​សរសៃឈាម​បេះដូង របស់​ទីក្រុង​ខូ​ប​ផែន​ហ្គា​ហ្គេ​ន ប្រទេស ដា​ណឺ​ម៉ាក ។ ពួកគេ​បានជ្រើសរើស វិញ្ញាសា​កីឡា​ជួរមុខ​ប្រាំមួយ ជួយ​ឱ្យ មនុស្ស​អាយុ​វែង គឺ តេ​នី​ស​, វាយ​សី​, បាល់ទាត់​, ធាក់​កង់​, ហែល​ទឹក​, និង​រត់​។​
​ ​
​ពួកគេ​រកឃើញថា ពុំ​ត្រឹមតែ ការធ្វើ​ចលនា​ល្អ​សម្រាប់​សុខភាព និង អាយុ​តែ​លក្ខណៈ​របស់​មុខ វិជ្ជា​កីឡា ក៏ ដើរតួនាទី​សំខាន់​ដែរ ។​
​ ​
​កីឡា​ជួយ​ឱ្យ​យើង​អាយុ​វែង បំផុត​ទាមទារ​ត្រូវមាន​កាយវិការ​ខ្លាំងក្លា​គ្រប់​ដើម្បី​បង្កើន​ចង្វាក់ បេះដូង​, ជួយ​ហ្វឹកហាត់​ឱ្យ​បេះដូង ហើយ​ប្រសិន នោះ​ជា​កីឡា​យើង​អាច​លេង​ជាមួយ មិត្តភក្តិ​, ជួយ​បង្កើន​ការប្រាស្រ័យ ទាក់ទង​សង្គម​, អ្នកលេង​កាន់តែ​អាយុ វែង​ជាង ។​
​ ​
​ឈរ​ដំបូង​តារាង “​ឱសថ​អាយុ វែង​” នេះ​គឺ​វិញ្ញាសា​តេ​នី​ស​៖ អ្នកលេង​អាច​អាយុ​វែង​ជាង មនុស្ស ៩,៧​ឆ្នាំ ប្រៀប​នឹង​អ្នក​មិន​លេង​កីឡា​! បន្ទាប់មក គឺ​វាយ​សី ៦,២​ឆ្នាំ ហើយ​បាល់ទាត់ គឺ ប្រាំ​ឆ្នាំ ។ ក្រៅពីនេះ​, បរិស្ថាន​ប្រាស្រ័យ ទាក់ទង​សង្គម​នេះ នៅ​ជួយ​មនុស្ស​ចាស់​យ៉ាងច្រើន​ក្នុង បញ្ហា​សកម្មភាព​ខួរ ក្បាល​, ស្មារតី ហេតុនេះ​ត្រូវបាន​អ្នក វិទ្យាសាស្ត្រ​ទូន្មាន​ឱ្យ​ជ្រើសរើស ។​
​ ​
​ប៉ុន្តែ​ប្រសិន​អ្នក​មិន​ចូលចិត្ត កីឡា​បី​ខាងលើ​, អ្នក​ក៏​អាច​ជ្រើស​យក ការ​ជិះ​កង់​អាចជួយ​អាយុ វែង​ថែម ៣,៧​ឆ្នាំ​, ហែល​ទឹក ៣,៧​ឆ្នាំ​, រត់ ៣,២ ឆ្នាំ ។​
​ ​
​លទ្ធផល​ខាងលើ​ស្រប​នឹង ការស្រាវជ្រាវ​មួយ​ផ្សេង ផ្អែកលើ ឯកសារ​របស់​មនុស្ស ៨០.០០០​នាក់ ត្រូវបាន​ប្រកាស​នៅ​អង់គ្លេស កាលពី ឆ្នាំមុន ដែល​ចាត់ទុកថា អ្នកលេង​កីឡា មានប្រើ​រ៉ាកែត នឹង​អាយុ​វែង​ជាង ៕ ប្រែ​សម្រួល​: រតនៈ​