កីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​បារាំង​

742

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: កម្ពុជា​រីករាយ​អបអរសាទរ​ចំពោះ​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែល​ទទួលបាន​មេដាយមាស ១​គ្រឿង នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក នៅ​ប្រទេស​បារាំង​។

​សម្តេច​តេ​ជោ សរសេរ​តាម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១១ ខែតុលា នេះ ថា វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយមាស​ខាងលើ​លើ​វិញ្ញាសា​វាយ​គូរ​នារី ២​នាក់​ទល់នឹង ២​នាក់ ហើយ​នេះ​គឺជា​វិញ្ញាសា​ទី​១ ដែល​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ទាំងពីរ​ទើបបាន​បញ្ចប់​ការប្រកួត ខណៈ​សល់ ២​វិញ្ញាសា​ទៀត ដែល​ត្រូវ​បន្ដ​ប្រកួត​នៅ​ថ្ងៃ​បន្ទាប់ គឺ​វិញ្ញាសារ ៣​នាក់ ទល់នឹង ៣​នាក់ និង វិញ្ញាសា​ឯកត្តជន​។

​សូមបញ្ជាក់​ផងដែរ​ថា វីរ​កីឡាការិនី​ខាងលើ​ក៏​ធ្លាប់​ទទួលបាន​មេដាយមាស​កាលពី​ឆ្នាំ ២០១៧ កន្លងទៅនេះ នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​៕ ល​