កីឡា​ប៉េតង់​៦​នាក់​ទៅ​ប្រកួត​ជើងឯក​កម្រិត​ពិភពលោក​បុរស និង​នារី​នៅ​បារាំង​

946

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: យប់​ថ្ងៃទី​២៥​កញ្ញា​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ចំនួន ៦​រូប ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​បារាំង​។​

​កីឡាករ​-​កីឡាការិនី​ខ្លាំងៗ​របស់​កម្ពុជា (​រូប​: រ៉ូ​ហ្សា​)

​លោក អ៊ឹម ផាត គ្រូបង្វឹក​ក្រុម​បុរស​បាន​មានប្រសាសន៍ថា ការប្រកួត​ជើងឯក​កម្រិត​ពិភពលោក​លើក​នេះ ខាង​សហព័ន្ធ កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា សម្រេចចិត្ត​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​ចំនួន​៦​នាក់ ក្នុងនោះ​មាន​កីឡាករ​៣​នាក់ គឺ​កីឡាករ សុខ ចាន់​មាន កីឡាករ ញ៉ែម បូរ៉ា និង​កីឡាករ យ៉ា ចាន​ដា​រ៉ា​រិ​ទ្ធ ទៅ​ចូលរួម​ប្រកួត​។​

​ចំពោះ​កីឡាការិនី​មាន​៣​នាក់ គឺ​កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដែល​សុទ្ធតែជា​កីឡាការិនី​ខ្លាំងៗ​របស់​កម្ពុជា​។ បា​រាំងជា​ប្រទេស​ដែល​បង្កើត​កីឡា​ប៊ូល និង​ប៉េតង់ តែ​បារាំង​មិន​សប្បាយចិត្ត​ជាមួយ​កម្ពុ​ជា​ឡើយ ដោយសារតែ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស ពី​ការប្រកួត​ជើងឯក​ពិភបលោក​។​

​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៣ គឺ​វាយ​១​នាក់​ទល់​១​នាក់​បុរស​-​នារី វាយ​២​នាក់​ទល់​២​នាក់​បុរស​-​នារី និង​វាយ​៣​នាក់​ទល់​៣​នាក់​បុរស​នារី​។ ការប្រកួត​លើក​នេះ មិនមាន​វិញ្ញាសា​វាយយក​ពិន្ទុ​(Shooting) ដែល​កម្ពុជា​តែងតែ​ស្ពាយ​មេដាយមាស​មក​ឡើយ​៕