កីឡា​រាំ​កម្ពុជា ឈ្នះ​មេដាយ​៣​គ្រឿង ការប្រកួត​កីឡា​រាំ Taipei Open 2019

224
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជា បាន​ដណ្តើម​មេដាយ ៣ គ្រឿង នៅក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​រាំ Taipei Open 2019 នៅ​ទីក្រុង​តៃប៉ិ​។​
​ការប្រកួត ដែល​ចាប់ផ្ដើម​តាំងពី ថ្ងៃទី​១៨ ខែតុលា មក​នោះ បានបញ្ចប់​ទៅហើយៗ កីឡាករ កីឡាការិនី កម្ពុជា ក៏បាន​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​២២ តុលា នេះដែរ ។​

កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជា បាន​មកដល់​ប្រទេស​កម្ពុជា​វិញ

​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​ចៅក្រម កីឡាករ កីឡាការិនី ចំនួន ៧ នាក់ ចូលរួម​។​

​អ្នកស្រី ហង្ស ស៊ី​មន ជា​អគ្គលេខាធិការ​សហព័ន្ធ និង​ជា​ប្រធាន​ប្រតិភូ បានឱ្យដឹងថា ការប្រកួត​នេះ មាន​ប្រទេស​ចំនួន ១៧ ចូលរួម និង កីឡាករ កីឡាការិនី​ជា​ច្រើ​នាក់ មកពី​គ្រប់ទិសទី នៃ​ពិភពលោក ។​

​អ្នកស្រី បាន​បន្ដថា អ្នកចូលរួម​ប្រកួត សុទ្ធតែ​ខ្លាំងៗ តែ​កម្ពុជា ធ្វើ​បានល្អ ដោយ​ប្រជែង​បាន​មេដាយមាស ១​គ្រឿង និង​ប្រាក់ ២ គ្រឿង ។​

កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជា បាន​មកដល់​ប្រទេស​កម្ពុជា​វិញ

​កាល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ កីឡាករ ច័ន្ទ វិ​ទ័​រ និង​កីឡាការិនី ព្រាប ដា​នី​អែល​ឡា បានទទួល​មេដាយមាស ១​គ្រឿង ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត ADSF Asain Adult Open Latin Dance 2019 និង មេដាយប្រាក់ ២ គ្រឿង ក្នុងការ​ប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble និង ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​រាំ​ពិភពលោក WDSF Taipei Open 2019​។​

​កីឡាករ សេង សុ​គីម និង កីឡាការិនី ម៉ូ​វ ដា​នី​តា បានទទួល​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​រាំ​អាស៊ី ADSF Single Dance Jive និង ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុងកា​ប្រកួត Youth U21 & Youth Open Grade C Latin Dance ៕v

កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជា បាន​មកដល់​ប្រទេស​កម្ពុជា​វិញ
កីឡា​រាំ​កម្ពុជា នៅលើ​ឈ្នាន់​ចំណាត់ថ្នាក់
កីឡា​រាំ​កម្ពុជា នៅលើ​ឈ្នាន់​ចំណាត់ថ្នាក់
កីឡា​រាំ​កម្ពុជា នៅលើ​ឈ្នាន់​ចំណាត់ថ្នាក់