កីឡា​រាំ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ ASIAN Single Dance Championship 2018 នៅ​ហុងកុង​

348

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: នៅ​ថ្ងៃទី​១៣​កញ្ញា​ខាងមុខនេះ កីឡា​រាំ​មួយក្រុម​របស់​កម្ពុជា ចេញដំណើរ​ទៅកាន់​ទីក្រុង​ហុងកុង ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ចំនួន ២​នៅ​ទីនោះ​។​

ទិដ្ឋភាព​ប្រកួត​រាំ​កន្លងមក​

​អ្នកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​កីឡា​រាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ទាំង​២​នេះ គឺ​សម្រាប់​អត្ត​ព​លិ​ក ដា​នី​ឡា ព្រាប និង វ៉ិ​កទ័រ ចាន់ ដែលជា​ដៃគូ​រាំ​ជាមួយគ្នា​នោះ នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ASIAN Single Dance Championship 2018​។ ចំពោះ​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចំនួន​៧​រូប​ទៀត នឹងចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បើកទូលាយ (Open)​។​

​ការប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ហើយ​បញ្ចប់​នៅ​ថ្ងៃទី​១៦​កញ្ញា​។ នេះ​ជា​លើកដំបូង​ហើយ ដែល​កម្ពុជា​បញ្ជូន​កីឡា​រាំ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​ទ្វីបអាស៊ី​បែបនេះ​។ បើតាម​ការ​ឲ្យ​ដឹង​នោះ​ថា មាន​ប្រទេស​ចំនួន​៤៥ ក្នុង​ទ្វីបអាស៊ី បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ក្រុមកីឡា​រាំ​កម្ពុជា​

​អ្នកដឹកនាំ​ទៅ​ចូលរួម​ក្នុងការ​ប្រកួត​នេះ មាន​អ្នកស្រី ស៊ីវ ឡេង ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ និង​លោកគ្រូ​បង្វឹក​គឺ​លោក ស៊ូ តុង​។

​សូមបញ្ជាក់ថា ពេលនេះ កីឡា​រាំ​កម្ពុជា​កំពុងតែ​គ្រញែងខ្លួន ដើម្បី​ឲ្យ​គេ​ស្គា​ល់ហើយ បន្ទាប់ពី​សហព័ន្ធ​នេះ ចាប់ផ្ដើម​លេចចេញ​ជា​រូបរាង​ប៉ុន្មាន​ឆ្នាំ​មក​នោះ​៕ ល​