កីឡា​វាយ​កូន​បាល់​កម្ពុជា​បានទទួល ពានរង្វាន់​កិត្តិយស អន្តរជាតិ

1220
ចែករម្លែក
លោក ទេព រិទ្ធី​វិ​ទ្ធ ពេល​ទទួលពាន​កិត្តិយស (​រូប​៖ រ៉ូ​ហ្សា​)​

​ភ្នំពេញ​: កីឡា​វាយ​កូន​បាល់​កម្ពុជា បានទទួល​ពានរង្វាន់​ពិភពលោក​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពិភពលោក​កិ​ត្យា (Hall of Fame) នៅក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​មួយ ពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នាពេល​ថ្មីៗ​នេះ​។ នេះ​គឺជា​ពាន​របស់​សាលា​កីឡា​កិត្តិយស​អន្តរជាតិ (ITHF)​។​
​ ​ការបានទទួល​ពានរ​ង្វាន់​នេះ ដោយសារតែ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានបង្ហាញ​អោយ​ពិភពលោក​ឃើញ​ពី​ជោគជ័យ និង​ការចូលរួមចំណែក​ដ៏​គួរឱ្យកត់សម្គាល់ ចំពោះ​ការរីកចម្រើន នៃ​កីឡា​វាយ​កូន​បាល់​។ បើទោះជា​ជួប​សង្គ្រាម ស្ទើរតែ​បាត់បង់​គ្រប់យ៉ាង​នៃ​កីឡា​នេះ ប៉ុន្តែ​សហព័ន្ធ​បាន​ប្រឹង​ប្រែ​ធ្វើ​ឲ្យ កីឡា​វាយ​តិ​ន្នី​ស​នៅ​កម្ពុជា ត្រូវ​ស្ដារឡើងវិញ បន្ទាប់ពី​ការដួលរលំ​ដោយ​របប​ខ្មែរក្រហម​។​

​លោក Todd Martin អគ្គនាយក​របស់ ITHF បាន​មានប្រសាសន៍ថា “​នេះ​ជាការ ទទួលស្គាល់​នូវ​សហព័ន្ធ​មួយ ដែល​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ជំរុញ​ការរីកចម្រើន នៃ​កីឡា​វាយ​កូន​បាល់​នៅ​ទូទាំង​ពិភពលោក ដែលជា​អាទិភាព​រួមគ្នា​សំខាន់ នៃ​សាលា​កីឡា​អន្តរជាតិ នៃ​កិត្តិនាម និង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​”​។​

​ប្រទេស​ដែល​បានទទួល​រង្វាន់​នេះ គឺ​ត្រូវបាន​ជ្រើសរើស ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ និង​និង​សាលា​កីឡា​កិត្តិយស​អន្តរជាតិ​។ ពានរង្វាន់​នេះ នឹងត្រូវ​បានផ្តល់​ជូន​ជា​រៀងរាល់ឆ្នាំ ដល់​អង្គការ​កីឡា​
​វាយ​កូន​បាល់​សមាគមន៍ ឬ​សហព័ន្ធ ឬ​កន្លែង​ដែល​បង្ហាញ​ពី​ជោគជ័យ នៃ​សេវាកម្ម និង​ការចូលរួមចំណែក​ដ៏​គួរឱ្យកត់សម្គាល់ ចំពោះ​ការរីកចម្រើន នៃ​កីឡា​វាយ​កូន​បាល់​។​

​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ នៃ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​មានប្រសាសន៍ថា “​ខ្ញុំ​ចង់​ប្រគល់​ពានរង្វាន់​នេះ ដល់​មនុស្ស​ពីរលាន​នាក់ ដែល​បាន​ស្លាប់ ហើយ​ជាពិសេស​ជូន​ដល់​សមាជិកគ្រួសារ​លោក ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។ អ្វីដែល​យើង​ចង់​ធ្វើ គឺជា​ផ្នែក​មួយ​នៃ​ក្រុមគ្រួសារ នៃ​កីឡា​វាយ​កូន​បាល់​នៅលើ​ពិភពលោក​។ យើង​បានធ្វើ​ដូច្នេះ ដោយ​ការ​បំផុសគំនិត​យ៉ាងខ្លាំង ហើយដោយ​មានការ​គាំទ្រ​ពី ITF ដែល​បាន​ជួយ​យើង​ឱ្យ​ផ្តល់នូវ​កីឡា​វាយ​កូន​បាល់ មក​ប្រទេសជាតិ និង​ផ្លាស់​ប្តូរជីវិត​”​។​

​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា (​កីឡា​វាយ​កូន​បាល់​កម្ពុជា​) ត្រូវបាន​បង្កើត​ឡើងវិញ ជា​ផ្លូវការ នា​ឆ្នាំ​១៩៩៤ ក្រោម​ការដឹកនាំ​របស់ លោក ចម ប្រសិទ្ធ រហូតមកដល់​បច្ចុប្បន្ន​។ លោក​ទេព រិទ្ធី​វិ​ទ្ធ ជា​កូនប្រុស​របស់​កីឡាករ​កម្ពុជា ទេព ឃុន​ណា ដែលជា​កីឡាករ​ឆ្នើម​ប្រចាំ​ទសវត្សរ៍​ឆ្នាំ​១៩៥០ ហើយ​លោក​បាន​ជួយ​ឱ្យ​កីឡា​នេះ មាន​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ភាព​ភ័យរន្ធត់ នៃ​របប​ខ្មែរក្រហម ដែល​ក្នុងនោះ​អ្នកលេង​កីឡា​វាយ​កូន​បាល់​ជាច្រើន​នាក់ ត្រូវបាន​សម្លាប់​ហើយ​ទីលាន និង​ឧបករណ៍​ទាំងអស់​ត្រូវបាន​បំផ្លាញ​។

​ក្នុងចំណោម​កីឡាករ​ជាតិ​ដែល​បាន​ចុះឈ្មោះ​ចំនួន​៤០​នាក់​នាពេលនោះ​មានតែ​កីឡាករ​វាយ​កូន​បាល់​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ផុតពី​ការស្លាប់​។​ស្ទើរតែ​គ្មាន​គ្រូបង្វឹក​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​មានតែ​អ្នកលេង​តិចតួច​ប៉ុណ្ណោះ កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​វិល​ត្រលប់មក​រស់​វិញ ក្រោម​ពាក្យស្លោក “​ពី​វាលពិឃាដ​រហូត​ដល់ទី​លាន​កីឡា​វាយ​កូន​បាល់​”​។​

​លោក ទេព រិទ្ធី​វិ​ទ្ធ បានចាប់ផ្តើម​ដឹកនាំ​គ្រូបង្វឹក​វ័យក្មេង ហើយ​សហព័ន្ធ បាន​ស្វែងរក​ការផ្តល់​មូលនិធិ​បន្ថែម និង​ការគាំទ្រ​ជា​មូលដ្ឋាន​ពី​សហព័ន្ធ ITF​។​

​នៅ​ឆ្នាំ​១៩៩៧ ទើបតែ​បី​ឆ្នាំ​បន្ទាប់ពី​កីឡា​វាយ​កូន​បាល់​កម្ពុជា ត្រូវបាន​បង្កើត​ឡើងវិញ ប្រទេសជាតិ​បាន​វិល​ត្រឡប់មក​ប្រកួតប្រជែង​ជា​អន្តរជាតិ ដោយ​ចូលរួម​នៅក្នុង​កីឡា​អាស៊ីអាគ្នេយ៍​។ លោក តាន់ នីសា​ន់ បានឈ្នះ​មេដាយសំរិទ្ធ​ជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០០៧ ដែលជា​ចំណុច​ប្រែក្លាយ​ដ៏​សំខាន់​មួយ សម្រាប់​កីឡា​វាយ​កូន​បាល់ នៅក្នុង​ប្រទេស​កម្ពុជា​។ កីឡាករ​រូបនេះ បាន​ជ័យជំនះ​ម្តងទៀត​ក្នុង​ឆ្នាំ ២០០៩ ហើយ​កម្ពុជា​បានទទួល​ជ័យជម្នះ នៅក្នុង​កីឡា​វាយ​កូន​បាល់​ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ ២០១១ និង ២០១៥៕ ដោយ​៖ រ៉ូ​ហ្សា​