កីឡា​វាយ​សី នឹង​ប្រកួត​ជើងឯក​ជាតិ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៩ តុលា​

309
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានធ្វើ​សេចក្តីជូនដំណឹង ដល់​បណ្តា​សមាគម ក្លិប​កីឡា​វាយ​សី ក្នុង​រាជធានី ខេត្ត ទាំងអស់​ថា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា នឹង​រៀបចំ​ការប្រកួត កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក ប្រចាំឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីលាន​វាយ​សី ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។​

ការប្រកួត កន្លងមក​

​ក្នុង​សេចក្តីជូនដំណឹង​នេះ អញ្ជើញ​សមាគម ក្លិប​កីឡា​វាយ​សី ជា​សមាជិក ទទួលស្គាល់ ដោយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ទាំងអស់ ដែលមាន​បំណង ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក ប្រចាំឆ្នាំ​២០១៩ សូម​អញ្ជើញ​ដាក់​ពាក្យសុំ​ចូលរួម​ប្រកួត ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់ ថ្ងៃ​ផុតកំណត់ នៅ​ថ្ងៃទី​១២ ខែតុលា ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​អះអាងថា លោក​ចង់​ឲ្យ​មាន ការចូលរួម​ច្រើន ព្រោះ​ការប្រកួត​មួយ ដែលមាន​ការចូលរួម​ច្រើន​នោះ វា​នឹងធ្វើ​ឲ្យ​ការប្រកួត​នោះ កាន់​តែមាន​គុណភាព ។ កីឡាករ កីឡាការិនី ដែល​ប្រជែង​គ្នា ក្នុងចំណោម​មនុស្ស​ច្រើន គឺ​ពិត​ជាមាន​គុណភាព កាន់តែ​ខ្ពស់ ។​

ការប្រកួត កន្លងមក​

​លោក​ទទួលស្គាល់ថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ សមាគម ក្លិប ចំនួន​កីឡាករ កីឡាការិនី កាន់​តែមាន​កំណើន ហេតុនេះ តាម​ទម្លាប់ ដែលមាន​កំណើន​នេះ លោក​មាន​ជំនឿ​ចិត្ត​ថា ឆ្នាំនេះ សមាគម ក្លិប នឹង​បញ្ជូន​កីឡាករ កីឡាការិនី ឲ្យ​មក​ចូលរួម កាន់តែច្រើន​ជាមិនខាន ៕v