កីឡាករ​វ៉ូ​វី​ណា​ម ២៥ នាក់ ចូលរួម​ប្រឡង​តម្លើង ខ្សែក្រវាត់ ជា​លើកដំបូង​

363
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា បានរៀបចំ​ការប្រឡង តម្លើង​ខ្សែក្រវាត់ ជូន​ទៅដល់​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ និង​ជម្រើសជាតិ​ថ្នាល របស់ខ្លួន ជា​លើកដំបូង ក៏ដូចជា សិស្ស​ដែល​កំពុង​ហ្វឹកហាត់ កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា នា​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក កាលពីពេល​ថ្មីៗ​នេះ ។​

​ការប្រឡង​ខ្សែក្រវាត់​នេះ ធ្វើឡើង​ក្រោម​ការត្រួតពិនិត្យ យ៉ាង​តឹងតែង ពី​សំណាក់​លោកគ្រូ​អរ​ន្ត​ជាតិ​ផ្ទាល់ គឺ Master Nguyen Van Coung នឹង Master DaoManh Nghia និង​ធ្វើ​ពិធី​បំពាក់​ខ្សែក្រវាត់​ថ្មី អញ្ជើញ​ចូលរួម​ពី​លោក អ៊ូ រតនា អនុប្រធាន​ទី​១ សហព័ន្ធ និង​លោក កែវ ហុក​លី អគ្គលេខាធិការ​សហព័ន្ធ ។​

​លោក កែវ ហុក​លី បាន​មានប្រសាសន៍ថា ការប្រឡង​តម្លើង​ខ្សែក្រវាត់ មាន​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ និង​ជម្រើសជាតិ​ថ្នាល​របស់ខ្លួន ចំនួន ២៥ នាក់ ត្រូវ​ប្រឡង​តម្លើង​ខ្សែក្រវាត់ ពី​ខៀវ ទៅ​លឿង មួយ​ឆ្នូត ពី​ខៀវ​ទៅ​លឿង ២​ឆ្នូត និង​ខៀវ ទៅ​លឿង​តែម្តង​។ ហើយ​ការប្រកួត​ប្រឡង​នេះ ក៏​ជា​ចំណុច​ចាប់ផ្តើម នៃ​ការ​សំឡឹង​រកមើល កីឡាករ​-​កីឡាការិនី ឆ្នើម ឲ្យ​ក្លាយជា​ជម្រើសជាតិ បន្ត​ពី​សិស្ស​ច្បង​របស់​ពួកគេ នា​អនាគត ៕v

ការប្រឡង​ខ្សែក្រវាត់​
#