កីឡា​វ៉ូ​ស៊ូ ៤​នាក់ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ The 5th China-ASEAN Wushu Festival

198
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ ៖
នៅ​ព្រឹក​ថ្ងៃទី​៨ វិច្ឆិកា ២០១៩ កីឡាករ កីឡាការិនី​ថ្នាល វូ​ស៊ូ (Wushu) កម្ពុជា ៦ រូប ដែល​ក្នុងនោះ មួយរូប ជា​ប្រធាន​ប្រតិភូ មួយរូប​ជា​គ្រូបង្វឹក និង ៤ រូប ជា​អត្ត​ព​លិ​ក បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ទីក្រុង​វូ​ចូ​វ ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដើម្បី​ចូលរួម ក្នុង​ព្រឹត្តិការណ៍ The 5th China-ASEAN Wushu Festival ។​

​បើតាម​ការ​ឲ្យ​ដឹង​នោះ​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ រួមជាមួយ​ប្រទេស​ចិន​។ ការប្រកួត ចាប់ផ្ដើម ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៣ វិច្ឆិកា ២០១៩​។​

​កញ្ញា ម៉ៅ ច័ន្ទ​សូរិយា ដែលជា​គ្រូបង្វឹក បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បញ្ជូន​ប្រតិភូ​កីឡាករ កីឡាការិនី ចំនួន​៦​នាក់ ចូលរួម​ការប្រកួត ខាងលើនេះ រួមមាន លោក ម៉ៅ ចន្ថា​វុ​ធ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ ជា​ប្រធាន​ប្រតិភូ កញ្ញា ម៉ៅ ច័ន្ទ​សូរិយា គ្រូបង្វឹក កីឡាករ មុំ សា​មិត្ត ប្រាំពីរ​កែវ កីឡាការិនី មុយ គាវ កីឡាការិនី ឆែម ស្រី​ល័​ក្ខ និង​កីឡាការិនី យ៉ង់ សារ៉ាត់ កញ្ញា វ​ត្តី ៕v

ការចេញដំណើរ​ ទៅ​កា​ន់ប្រទេស​ចិន​
កីឡាករ កីឡាការិនី ​ពេល​ហ្វឹកហាត់​
កីឡាករ កីឡាការិនី ​ពេល​ហ្វឹកហាត់​
កីឡាករ កីឡាការិនី ​ពេល​ហ្វឹកហាត់​
កីឡាករ កីឡាការិនី ​ពេល​ហ្វឹកហាត់​