កីឡា​ហាប់​គី​ដូ​មិន​បោះបង់ចោល​មហិច្ឆតា​ចង់​ចេញទៅ​ប្រកួត​ក្រៅប្រទេស​

90

(​ភ្នំពេញ​)៖ សហព័ន្ធ​កីឡា ហាប់​គី​ដូ​កម្ពុជា បានប្រកាស និង​អះអាង ថា ខ្លួន​មិន​បោះបង់ចោល មហិច្ឆតា​ចង់ ចេញទៅ​ប្រកួត​ក្រៅប្រទេស​ឡើយ បើ ទោះបីជា​សហព័ន្ធ​ស​ឰ​ថ្ងៃ​ជួប​ការលំបាក និង​ខ្វះ​ការឧបត្ថម្ភ​យ៉ាងណាក្តី ។​

​ប្រធាន​សហព័ន្ធ​កីឡា​ហាប់​គី​ដូ កម្ពុជា លោក​ម៉ក់ សំអុល បាន​ថ្លែង ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស គុន​ហាប់​គី​ដូ និង​ប្រគល់​លិខិត​ថ្លែង អំណរគុណ​ដល់​សមាជិក​ទ្រទ្រង់ ព្រមទាំង​ការជួបជុំ​គ្រួសារ​កីឡា ហាប់​គី​ដូ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ ក្នុង​អគារ​កីឡា​កីឡា​វាយ​កូន​បាល់ ហ្វ​ស​តេ​នី​ស ក្រសួងមហាផ្ទៃ​ថា ដើម្បី រុញ​កីឡា​ហាប់​គី​ដូ​ទៅមុខ និង​អាច ចេញ​ប្រកួត​នៅក្រៅ​ប្រទេស ក៏ដូចជា ចង់យក​មេដាយ​អន្តរជាតិ​បាន​នោះ ត្រូវការ​ព្យាយាម​ដាក់​ការងារ​អភិវឌ្ឍន៍ រួមគ្នា​ដោយ​ចំ​បាច់​មាន ទីតាំង​ក្លិប ឬ កន្លែង​ហ្វឹកហាត់ ឱ្យ​កាន់​ច្រើនឡើង ។ ទី​២ ត្រូវការ​ធនធានមនុស្ស ដែល​ហ៊ាន លះបង់​ពេលវេលា និង​ទឹកចិត្ត​ដើម្បី​ជា កីឡាករ កីឡាការិនី​ឆ្នើម ចេញទៅ​ប្រកួត និង​ជា​គ្រូ​បង្គោល សម្រាប់​បណ្តុះ​ថ្នាល ។ ទី​៣​ត្រូវការ​ចំ​បាច់​អ្នកគាំទ្រ ឬ​ដៃគូ សហការ​ផ្តល់​ការឧបត្ថម្ភ​សម្រាប់ កីឡាករ កីឡាការិនី​កម្ពុជា ចេញទៅ ដណ្តើម​មេដាយ​អន្តរជាតិ​ណាមួយ នាពេល​ខាងមុខនេះ ។
​ ​
​ជាមួយគ្នា​នោះ លោក​គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ នេះ បាន​បញ្ជាក់ថា ពិធី​ជួបជុំ​លើក​នេះ ជា​ឱកាសល្អ​សម្រាប់​សមាជិក សិស្ស និង អ្នកគាំទ្រ ចូលរួម​អភិវឌ្ឍន៍​ក្បាច់គុន ហាប់​គី​ដូ មានដំណើរ ឆ្ពោះទៅមុខ និង ចង់​ពង្រឹងកម្លាំង​ហាប់​គី​ដូ អាច​ខ្លាំង​ជាង មុន មាន​វាសនា​អាច​លេចមុខ​ក្នុង SEA Game 2០23 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅពេល​ណាមួយ ដែល​សមាជិក​កីឡា​ហាប់​គី​ដូ​អន្តរជាតិ ទទួលស្គាល់​កម្ពុជា ឬ​គណៈកម្មការ​ជាតិ​អូឡាំពិក និង ក្រសួង​អប់រំ យុវជន និង​កីឡា អាច ពិចារណា​លើ​សក្តានុពល​កីឡា​ហាប់​គី​ដូ កម្ពុជា យក​មេដាយ​ជូន​ជាតិ ។
​ ​
​លោក​អគ្គលេខាធិការ​រូបនេះ បាន​ប្រាប់ថា ជំហាន​ដំបូង នៃ​កីឡា​នេះ ត្រូវការ​អភិវឌ្ឍ​ធនធាន មនុស្ស​ជាមុន សិន ដោយសារ​សព្វថ្ងៃនេះ ហាប់​គី​ដូ នៅតែ​ខ្វះ​មនុស្ស ឬ​គ្រូ​បង្គោល និង កីឡាករ កីឡាការិនី​ឆ្នើម ដែលជា ឧបសគ្គ​សម្រាប់​កម្ពុជា​ក្នុង​ការចេញ ទៅ​ប្រកួត​ក្នុង​កម្មវិធី​អន្តរជាតិ​ជាច្រើន លើក ។ កន្លងមក សិស្ស​ដែល​បាន ខ្សែក្រវាត់​ខ្មៅ​ជាច្រើន ពួកគេ​សុទ្ធតែ មាន​ភារកិច្ច​រវល់​រៀងខ្លួន ក្នុងការ​ដោះ ស្រាយ​បញ្ហា​ជីវិត ទើប​ពួកគេ​បោះបង់ កីឡា​មួយ​នេះ ហើយក៏​ធ្វើឱ្យ​សហព័ន្ធ នេះ ជួប​បញ្ហា​បាត់បង់​កីឡាករ កីឡា ការិនី​ឆ្នើម ធ្វើ​ជម្រើសជាតិ ឬ​គ្រូ​បង្គោល បានឡើយ ។​
​ ​
​លោក​គង់ ចាន់​ធី​ណា បាន បង្ហើប​ថា សមាគម​ហាប់​គី​ដូ​ពិភពលោក តែងតែ​ប្រារឰ​ការប្រកួត​ជាប្រចាំ ប៉ុន្តែ សម្រាប់​កម្ពុជា​យើង​វិញ នៅតែ​ជួប បញ្ហា​ខ្វះ​ធនធានមនុស្ស​ឬ​កីឡាករ​ឆ្នើម ចេញទៅ​ដណ្តើម មេដាយ​អន្តរជាតិ ។ សម្រាប់​ក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ ជា ការសោកស្តាយ សម្រាប់​កម្ពុជា ដែល គ្មាន​លទ្ធភាព​ក្នុងការ​ចូលរួម​ប្រកួត World Champion Hapkido ចំនួន​ពីរ លើក គឺ​នៅ​ដើមឆ្នាំ នៅ​ប្រទេស​សហរដ្ឋ អាមេរិក ក្នុង​រដ្ឋ​មិច​ស៊ី​កូ និង​លើក​ទី​២ ប្រទេស​កូរ៉េ ទីក្រុង​អ៊ិន​ឆ័ន កាលពី​ចុងឆ្នាំ ២០១៧ ។ សម្រាប់​ឆ្នាំ​២០១៨ នេះ​វិញ នា​ពាក់កណ្តាល​ឆ្នាំ ក៏មាន​ការប្រកួត លំដាប់​ពិភពលោក​ទៀត ដែល​នឹង ប្រារឰ​នៅ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ ឡូ​សអាន់​ឆេ​លេស ប៉ុន្តែ​សម្រាប់​កម្ពុជា បើ​ចង់​ចូលរួម​លុះ ត្រា​តែមាន​សមត្ថភាព និង​ធនធាន​ក្នុងការ​ចូលរួម​ទើប​អាចទៅរួច​។​
​ ​
​សូមបញ្ជាក់ថា ពិធី​ចែក សញ្ញាបត្រ ដល់​សិស្ស​គុន​ហាប់​គី​ដូ និង ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់ សមាជិក​ទ្រទ្រង់ ព្រមទាំង​ការជួបជុំ គ្រួសារ​កីឡា​ហាប់​គី​ដូ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​អគារ​កីឡា កីឡា​វាយ​កូន​បាល់​ហ្វ​ស​តេ​នី​ស ក្រសួង មហាផ្ទៃ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ នោះ មាន​សិស្ស​ប្រមាណ​៥០​នាក់ មក​ទទួល និង​សម្តែង​ក្បាច់គុន​ជូន​លោកគ្រូៗ និង អ្នកគាំទ្រ ។
​ ​
​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ មាន​ភាព រីកចម្រើន​ប្រសើរ​ជាង​មុន​បន្តិច ក្រោម លោក​ម៉ក់ សំអុល ជា​ប្រធាន​សហព័ន្ធ និង​លោក​បណ្ឌិត​ជា ប៊ុនហេង ប្រធាន អង្គភាព​កីឡា ក្រសួងមហាផ្ទៃ ជួយ​ទាំង ផ្តល់​កន្លែង​ហ្វឹកហាត់​ជាក់លាក់​ក្នុង អគារ​របស់លោក​ផ្ទាល់ និង​តែងតែ ផ្តល់​ការឧបត្ថម្ភ​ជារឿយៗ ។​
​ ​
​ជាមួយគ្នា​នោះ លោក​ម៉ក់ សំអុល ដែល​ទទួល​តំណែង​ជា​ប្រធាន សហព័ន្ធ​នោះ បានប្រកាសថា លោក នឹង​ត្រៀម​បើក​ក្លិប​យុទ្ធ​គុន​ចម្រុះ​នៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្បែរ ព្រលានយន្តហោះ​ថ្មី ដោយ​ដាក់​ក្បាច់ គុន​ហាប់​គី​ដូ ជា​អាទិភាព និង​ជំរុញ​ដល់ កូនសិស្ស​នាំគ្នា​ហាត់ ៕ ដោយ​៖ បូ​រិ​ន​