កីឡា ១២ ប្រភេទ នឹងចូលរួម ពិធី​សម្ពោធ​វិមាន ឈ្នះ ឈ្នះ​

841
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ កីឡា​ចំនួន ១២ ប្រភេទ នឹងត្រូវ​បានដាក់​ឲ្យ​ប្រកួត និង​សំដែង ក្នុងឱកាស​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ២០១៨-២០១៩ នា​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ។ នេះ​បើតាម​ការអះអាង ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ។​

​លោក​អគ្គលេខាធិការ បាន​បន្តថា សកម្មភាព​កីឡា​ទាំងនេះ បង្កើតឡើង ដើម្បី​ចូលរួម​អបអរសាទរ ពិធី​សម្ពោធ វិមាន​ឈ្នះ ឈ្នះ និង​ខួប​លើក​ទី​២០ ឆ្នាំ នៃ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហុ៑ន សែន ។ ប្រភេទ​កីឡា​ទាំង ១២ ប្រភេទ​នេះ រួមមាន ការ​ជិះ​កង់​កម្សាន្ត ចម្ងាយ​ផ្លូវ​ប្រមាណ ២០ គីឡូម៉ែត្រ អាច​ចូលរួមបាន​គ្រប់​ប្រភេទ​កង់ ការប្រណាំង​កង់ ចម្ងាយ ១១០ គីឡូម៉ែត្រ ការប្រកួត​ប្រដាល់​គុន​ខ្មែរ ការរត់​ប្រណាំង​កម្សាន្ត ការប្រណាំង​គោ ក្របី និង​សេះ​។​

​លោក​បាន​បន្ថែមថា ក្នុងនោះ ក៏មាន​ការប្រកួត​កីឡា​ចំបាប់ ការសម្តែង​សិល្ប៍​ចម្រុះ និង​គុន​ល្បុក្កតោ ការប្រកួត​កីឡា​វាយ​កូន​ហ្គោល ការប្រកួត​ជ្រើសរើស​បុរស​ខ្លាំង ការប្រកួត​អុកចត្រង្គ និង​កាយ​វប្បកម្ម​៕v

លោក​វ៉ា​ត់ ចំរើន​