កីឡា E-Sports ចម្រាញ់​រក​ក្រុម​ខ្លាំង សម្រាប់​ចូលរួម​ប្រកួត ជើងឯក​អាស៊ីអាគ្នេយ៍

525
ចែករម្លែក
  • 11
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក (E-Sports) កម្ពុជា ប្រកាស​បើក​ការប្រកួត ជា​លើកដំបូង នូវ Mobile Legends នៅ​កម្ពុជា ដើម្បី​ចម្រាញ់​ជ្រើសរើស អត្ត​ព​លិ​ក ដែលមាន​សមត្ថភាព តំណាងឱ្យ​កម្ពុជា ចូលរួម​ប្រកួត នៅក្នុង​ព្រឹត្តិការណ៍ ដណ្ដើម​ជើងឯក​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន នា​ខែមិថុនា ខាងមុខនេះ ។​

​លោក លន់ សាម​ឌី អគ្គលេខាធិការ នៃ​សហព័ន្ធ​កី​ឡាអេ​ឡេច​ត្រូ​និ​ច​កម្ពុជា បាន​ថ្លែងថា ការប្រកួត នឹង​បើក​អោយ​ចុះឈ្មោះ ពីថ្ងៃ​ទី​១០ ខែមេសា តទៅ រហូតដល់​ថ្ងៃទី​២៤ ខែមេសា ២០១៩ ឬ​នៅពេល​គ្រប់​ចំនួន ១២៨ ក្រុម​។ ការប្រកួត​ជំ​រុះ​លក្ខណៈ Online នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ រហូតដល់​នៅសល់ ៤ ក្រុម​ចុងក្រោយ ទើប​ប្រកួត​នៅលើ​ឆាក​ធំ ថ្ងៃទី​១៨ ខែឧសភា តែម្តង​។

ក្រុម​ដែល​ឈ្នះ​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់ រហូតដល់​ទៅ ២៤.០០០.០០០ រៀល ស្មើនឹង ៦.០០០ ដុល្លារ ពី​ក្រុមហ៊ុន Montoon ដែលជា​អ្នក​ផលិត និង​អភិវឌ្ឍន៍ Mobile Legends : Bang Bang និង​ទទួលបាន​កៅអី ទៅ​ប្រកួត​ជាមួយនឹង បណ្តា​ប្រទេស​អាស៊ី​អាគេ្នយ៍ ផ្សេងទៀត នៅឯ​ប្រទេស​ហ្វីលីពីន ដែល​ក្រុមហ៊ុន Montoon ជា​អ្នករ៉ាប់រង​បន្ទុក ធ្វើដំណើរ ការ​ស្នាក់នៅ និង​ម្ហូបអាហារ​តែម្តង​។​

​លោក​បាន​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន GENTEC WORK Co., Ltd រៀបចំ​ការប្រកួត​នេះ​ឡើង ដើម្បី​អភិវឌ្ឃន៍​វិញ្ញាសា Mobile Legends នេះ ព្រោះ​វា​ជា​វិញ្ញាសា ដែល​ត្រូវបាន​គណៈកម្មការ រៀបចំ​ការប្រកួត SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន បានដាក់​បញ្ចូល ទៅក្នុង​ការប្រកួត​។​

Mobile Legends: Bang Bang គឺជា​វិញ្ញាសា​មួយ ដែល​លេង​នៅលើ​ទូរស័ព្ទ ៥​ទល់​៥ ហើយ​ដែល​បានចេញ​ផ្សាយ តាំងតែ​ពី​ឆ្នាំ​២០១៦ មក ហើយ​ទទួលបាន​ការគាំទ្រ យ៉ាងខ្លាំង ទូទាំង​ពិភពលោក ជាពិសេស​នោះ គឺ​តំបន់​អាស៊ីអាគ្នេយ៍​៕v

ទិដ្ឋភាព​សន្និសីទកាសែត​
ទិដ្ឋភាព​សន្និសីទកាសែត​