កុដិ​១​ខ្នង នៅ​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង

370
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ កុដិ​១​ខ្នង​ដែលមាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ ស្ថិតនៅក្នុង​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ក្នុង​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។​

លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាល​ស្រុក​ស្រីស្នំ បាន​បាន​បញ្ជាក់ថា អគ្គិភ័យ​បាន​ឆាបឆេះ​អស់​កុដិ​០១​ខ្នង​ទាំងស្រុង មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​០១​គ្រឿង , រទេះគោ​សម្រាប់​ទុក​តាំង​លម្អ​១០​គ្រឿង , ងាប់​កូន​ឆ្កែ​ចំនួន​០៦​ក្បាល , ឆេះ​គម្ពីរ​ព្រះ​ត្រ័យបិដក​១០០​ក្បាល (​ផលិត​ឆ្នាំ​១៩៩៥) , អ​ដ្ខ​កថា មួយ​ចប់ , គម្ពីរ​ស្លឹ​រឹត , ស្បង់​ចីពរ ព្រមទាំង​សម្ភារ​មួយចំនួនទៀត​។​

លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ បាន​បន្តថា អគ្គិភ័យ​ខាងលើ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ចំនួន​០១​គ្រឿង បានចេញ​អន្តរាគមន៍​ជួយ​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន ក៏​មិនអាច​សង្គ្រោះ​បានដែរ ហើយ​អគ្គីភ័យ​បាន​រលត់ទៅវិញ​ម៉ោង​២២​នា​ថ្ងៃ​ដដែល ។​

លោក​បាន​បន្តទៀតថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី​ភ្លើងទៀន​ដែល​ព្រះសង្ឃ​អុជ​ថ្វាយបង្គំ​ព្រះ​ជាប្រចាំ ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕B/