កុមារកំព្រា​៥៧​នាក់​នៅ​ស្វូ​ដា​ទទួល​អំណោយ​មនុស្សធម៌​ពី​ទូត​ថៃ​ប្រចាំ​កម្ពុជា​ និង​សហគមន៍​ជនជាតិ​ថៃ​ក្នុងឱកាស​ព្រះរាជ​ពិធី​រាជាភិសេក​ឡើង​គ្រង​រាជសម្បត្តិ​

701
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បាន​សហការ​រួមជាមួយ​សហគមន៍​ជនជាតិ​ថៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ នៅក្នុង​ឱកាស​ព្រះ​រាជពិធី​រាជាភិសេក ឡើង​គ្រង​រាជសម្បត្តិ​សម្តេច MahaVajiralongkorn Bodindradebayavarangkun ​ដោយ​ការចែក​អំណោយ និង​បរិច្ចាគ​ទឹកប្រាក់​ជូន​ដល់​សមាគមន៍​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារកំព្រា ឬ​ហៅ​កាត់​ថា ស្វូ​ដា​(Sacrifice Families andOrphans Development Association: SFODA) ដែលជា​អង្គការ​ចិញ្ចឹម​ថែទាំ​កុមារ និង​យុវជន​ដែល​ត្រូវការ​ជំនួយ ឬ​មាន​ស្ថានភាព​រស់នៅ​ទីទាល់​លំបាក​។​

​បច្ចុប្បន្ន SFODA ចិញ្ចឹម​ថែទាំ​កុមារ​ចំនួន៦០នាក់ អាយុ​ចាប់ពី៣ដល់២០ឆ្នាំ ដោយ SFODA ជា​អ្នករៀបចំ​កន្លែង​ស្នាក់នៅ ម្ហូបអាហារ និង​ការសិក្សា​រៀនសូត្រ​ជូន​ដល់​កុមារ​ទាំងអស់នោះ​។​

ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ថៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាត់​កម្មវិធី​សប្បុរសធម៌​បរិច្ចាគ​របស់របរ​ជូន​ដល់ SFODA កាលពី​ឆ្នាំ២០១៦ ដើម្បី​ថ្វាយ​ជា​ព្រះ​រាជកុសល​ជូន​ដល់​ព្រះរាជ​នី ស៊ី​រី​គិត នៅក្នុង​ឱកាស​ចម្រើន​ព្រះជន្ម​គម្រប់​ខួប​លើក​ទី៧​។

​កម្មវិធី​នេះ ចាត់ទុកជា​ការជួយឧបត្ថម្ភ ជ្រោមជ្រែង​ដល់​កុមារ និង​យុវជន​នៅក្នុង SFODA ឱ្យមាន​ជីវភាព​រស់នៅ និង​អនាគត​ដ៏​ល្អប្រសើរ រួមទាំង​ជាការ​បន្ត​ថែរក្សា​ចំណង​សម្ព័ន្ធមេត្រីភាព​រវាង​សហគមន៍​ជនជាតិ​ថៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ប្រជាជន​កម្ពុជា ព្រមទាំង​ជាការ​លើកកម្ពស់​ចំណងមិត្តភាព​របស់​ប្រជាជន​ទៀតផង​ដែរ​។​

​ជាមួយគ្នា​នោះដែរ លោកស្រី អ៊ុក មុនី​ណា​រុំ នាយិកា​ប្រតិបត្តិ​នៃ សមា​គន​អភិវឌ្ឍន៍​គ្រួសារ និង​កុមារកំព្រា (SFODA) បានអោយដឹងថា បច្ចុប្បន្ន សមាគម SFODA មាន​កុមារកំព្រា​ចំនួន៥១​នាក់ ក្នុងនោះ​មាន​កុមារី​ចំនួន​១៥​នាក់​។ កុមារ​ទាំងអស់នេះ​ត្រូវបាន បញ្ជូន មកពី​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​អាជ្ញាធរ​ដែនដី អង្គការ​ដៃគូ និង​តាមរយៈ​សាច់ញាតិ​របស់​កុមារ ជាដើម​។ កុមារកំព្រា​ទាំងអស់​ជា​ប្រភេទ​កុមារកំព្រា ដែល​ត្រូវ​ឪពុកម្តាយ​បោះបង់ចោល ឬ កំព្រា​ឪពុក កំព្រាម្តាយ ឬ​ឪពុកម្តាយ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ដោយ​មិន​ត្រឡប់មកវិញ​។

​លោកស្រី​បន្តថា មាន​កុមារ​មួយចំនួន​ត្រូវ​ឪពុកម្តាយ ស្លាប់ចោល​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ហើយ​ក៏មាន​កុមារ​មួយ ចំនួន​ផ្ទុកមេរោគ​អេដស៍​ពី​កំណើត និង​មាន​កុមារ​ពិការ កុមារ​អសមត្ថភាព​ផងដែរ​។ កុមារ​ឌែ​ល​កំពុង​រស់នៅក្នុង​មណ្ឌល ត្រូវបាន​មណ្ឌល​មើលថែ យ៉ា​យកចិត្តទុកដាក់ និង​ផ្តល់​ភាពកក់ក្តៅ ដូច​កុមារ​នៅតាម​ផ្ទះ​ផងដែរ​។ កុមារ​ទាំងអស់ ត្រូវបាន​បញ្ជូន ទៅ​សាលា​រដ្ឋ និង​សាលា​ឯកជន ដើម្បី​ទទួលបាន​ចំណេះដឹង​ទូទៅ និង​ភាសា​អង់គ្លេស​។ កុមារ​ចំនួន​មាន​ឪពុកម្តាយ ធម៌ នៅក្រៅ​ប្រទេស គឺ​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម​៕​B/