កុមារកំព្រា ពិការភ្នែក គរ​ថ្លង់ ទទួល​អំណោយ​ពី​លោក ហ៊ុន ម៉ា​ណែ​ត​

1034
ចែករម្លែក
  • 23
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែលមាន​សម្លៀក​បំពាក់​និង​ខ្នើយ​ត្រូវបាន​ប្រគល់ជូន​ដល់​អង្គការ​ចំនួន​៣​ក្នុងនោះ​មាន​អង្គការ​មូ​និ​ធិ​កុមារ​កម្ពុជា​(CCF)​សម្លៀក​បំពាក់​ចំនួន​២៥០​កំ​ប្លេ​និង​ខ្នើយ​ចំនួន​៥០០,​សាលា​កុមារ​ពិការភ្នែក​និង​គរ​ថ្លង់​ភ្នំពេញ​ថ្មី​សម្លៀកបំពាក់​ចំនួន​២០០​កំ​ប្លេ​និង​ខ្នើយ​ចំនួន​៣០០​និង​អង្គការ​អរុណ​រៈ​(Sunrise)​សម្លៀកបំពាក់​ចំនួន​២០០​កំ​ប្លេ និង​ខ្នើយ​ចំនួន​៣០០​។​

កុមារកំព្រា ពិការភ្នែក គរ​ថ្លង់ ទទួល​អំណោយ​ពី​លោក ហ៊ុន ម៉ា​ណែ​ត​

​លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​បញ្ជាក់ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) មិន​ត្រឹម​តែ​ផ្តល់​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​TYDA​គឺ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​រួចផុត​ពី​ការស្លាប់​នឹង​ជួយផ្តល់​ក្តីសង្ឃឹម​ថ្មី​សុភមង្គល​ដល់​អ្នកជំងឺ​និង​ក្រុមគ្រួសារ នេះ​គឺជា​ជោគជ័យ​របស់​យើង​។ ជាក់ស្តែង ការផ្តល់​អំណោយ​រួមមាន​សម្លៀកបំពាក់​និង​ខ្នើយ ដល់​ក្មួយ​នៅក្នុង​អង្គការ​ទាំងនេះ​គឺជា​ការគិតគូរ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​និង​ការរស់នៅ​របស់​ក្មួយៗ​ដើម្បី​ផ្តល់​ស្នាមញញឹម​និង​ភាពកក់ក្តៅ​ដល់​ពួកគេ​។

កុមារកំព្រា ពិការភ្នែក គរ​ថ្លង់ ទទួល​អំណោយ​ពី​លោក ហ៊ុន ម៉ា​ណែ​ត​

​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្មួយៗ​នៃ​អង្គការ​ទាំង​៣​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី​ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​និង​សុខមាលភាព​របស់​ក្មួយៗ និង​បុគ្គលិក​នៅក្នុង​អង្គការ​នេះ​។

​សូមបញ្ជាក់ថា ក្រៅពី​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅតាម​បណ្តា​ខេត្ត​នានា​និង​ការព្យាបាល​កម្មករ កម្មការិនី​ដោយ​ឥតគិតថ្លៃ​តាម​បណ្តា​រោងចក្រ TYDA​បាន​ចុះ​អប់រំ​សុខភាព​និង​ពិនិត្យ​ជំងឺ​មាត់​ធ្មេញ​ដល់​ក្មួយៗ​កុមារកំព្រា កុមារ​ពិការភ្នែក និង​កុមា​រគរ​ថ្លង់ រួមទាំង​ការយកចិត្តទុកដាក់​ផ្សេងៗ​ជាច្រើន​ទៀត នាពេល​កន្លងមក​៕​មន