កុមារា​ម្នាក់​ពុល​ដំឡូង​មី​បណ្តាល​ឲ្យ​ស្លាប់​

127
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កុមារា​ម្នាក់​អាយុ​៥​ឆ្នាំ​បាន​ពុល​ដំឡូង​មី​បណ្តាល​ឲ្យ​ស្លាប់​។​កុមារ​នេះ​បរិភោគ​ច្រើនជាងគេ​ក្នុងពេលដែល​ឪពុក​ស្ងោរ​ឱ្យ​ហូប​ជុំគ្នា​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកញ្ញា​នៅ​ចំណុច​ភូមិ​ចក្រី​ឃុំ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក​។​
លោក​វរសេនីយ៍ទោ​សារ៉េត​វិ​សេដ្ឋ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​កុមារា​ដែល​ស្លាប់​ឈ្មោះ​ជា វ​ណ្ណី​។​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​គឺ​ក្រុមគ្រួសារ​កុមារ​វ​ណ្ណី​បាន​ស្ងោរ​ដំ​ទ្បូ​ង​ហូប​ជុំគ្នា​។​តែ​ពេល​កុមារ​រងគ្រោះ​បាន​ហូប​ច្រើនជាងគេ​។​បន្ទាប់ពី​ញាំ​ស្រាប់​តែមាន​អាកា​រៈ​ចុកពោះ​។​ក្រុមគ្រួសារ​ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន តែ​បាន​បាត់បង់​ជីវិត​ទៅ​៕សរន

​សព​កុមារា​ដែល​ពុល​ដំឡូង​
#