កុមារា​អាយុ​៣​ឆ្នាំ​ម្នាក់​ឆ្កួតជ្រូក​ប្រកាច់​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​

1010
ចែករម្លែក
កុមារា​លង់ទឹក​ស្លាប់​ភ័​ក្រ សុ​ថេត (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ កុមារា​ម្នាក់​អាយុ​៣​ឆ្នាំមាន​ជំងឺឆ្កួតជ្រូក បាន​ប្រកាច់​ធ្លាក់​ទឹកស្រះ​ក្រោយ​ផ្ទះ​ចំងាយ​៥​ម៉ែត្រ បណ្តាល​លង់​ស្លាប់ ដោយ​ឪពុកម្តាយ​រវល់​នាំគ្នា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ផ្ញើ​ចៅ​ឲ្យ​តា​យាយ​មើល ហើយ​យារ​វល់​ដាំបាយ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៣ ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​។​

​លោក កែវ សុខុម អធិការរង​ទទួល​ផ្នែ​ព្រហ្មទណ្ឌ​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា កុមារា​ដែល​លង់ទឹក​ស្រះ ស្លាប់​មានឈ្មោះ ភ័​ក្រ សុ​ថេត អាយុ​៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​មាន​ម្តាយ និង​ឪពុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ផ្ញើ​ចៅ​ឲ្យ​នៅ​ជាមួយ​ជីដូន​និង​ជីតា​។​

​លោក​អធិការរង​បាន​ដកស្រង់​សំដី​ជីដូន​កុមារា​រងគ្រោះ មក​បញ្ជាក់ថា ដោយសារ​គ្រួសារ​គាត់​មាន​ជីវភាព​ក្រីក្រ ហើយ​កូនៗ​បាននាំគ្នា​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ទុក​កូនតូច​អាយុ​ជាង​៣​ឆ្នាំ ហើយ​មាន​ជំងឺឆ្កួតជ្រូក​ទៀត​ឲ្យ​ពួកគាត់​មើលថែ​។ មុនពេល​កើត​ជីដូន​និង​ចៅ​នៅ​ជិតគ្នា​។ ពេលដែល​គាត់​កំពុង​រវល់​ដាំបាយ​ភ្លេចខ្លួន​មួយ​ភ្លែត ស្រាប់តែ​ងាករ​កចៅ​បាត់​មិនឃើញ ក៏​នាំគ្នា​ដើររក​ប្រទះឃើញ​នៅក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ ដែលមាន​ចម្ងាយ​៥​ម៉ែត្រ ពី​ផ្ទះ ហើយ​ស្រង់​មកលើ​គោក​តែ​ចៅប្រុស​បាន​ស្លាប់​បាត់ទៅហើយ​។​

​បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បាន​អះអាងថា កុមារា​នោះ​ពិតជា​ស្លាប់​ដោយ​លង់​ទឹកស្រះ​ពិតប្រាកដ​មែន មិនមាន​អំពើ​អ្វី​ផ្សេង​ទេ​។ សាកសព​ប្រគល់​ឲ្យ​ក្រុមគ្រួសា​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយៈ គ្រញូង​