កុមារី ឈូ​ឈូ មាន​ជនខិលខូច​យក​រូប​បង្កើត​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​នយោបាយ​

321
ចែករម្លែក

ភ្នំពេញ​៖ កុមារី ឈូ​ឈូ ដែលជា​តារា​សម្តែង​ល្បី​កំពុងមាន​ប្រជាប្រិយ នៅលើ​វិស័យ ភាពយន្ត​មួយរូប ពេលនេះ​មាន​បញ្ហា​ទៀតហើយ​ដោយសារ​តែមាន​ជនខិលខូច​យក រូប​របស់​នាង​បង្កើត​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

​សុខៗ​ស្រាប់​តែមាន​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ “​សុផល​” មក​ដាក់​រូប​តារា​សម្តែង​កុមារី ឈូ​ឈូ លេង​និង​បញ្ចេញមតិ​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ ហើយ​ជាពិសេស​នោះ ប្រើពាក្យ​ប្រមាថ និង រិះគន់​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថែមទៀត​។ គណនី​ហ្វេ​ស ប៊ុ​ក​បែបនេះ បាន​បង្កឱ្យមាន​ជះឥទ្ធិពល ដល់​សាមីខ្លួន និង ការងារ​សិល្បៈ​របស់​នាង​។

​អ្នកស្រី សឿង ផាន់​ផា​ភួង ដែលជា​ម្តាយ​របស់​កុមារី​រូបនេះ​បានឱ្យ​រស្មី​កម្ពុជា​ដឹង​កាល ពីថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩​ថា អ្នកស្រី​ពិត​ហត់​ចំពោះ​អ្នក​ដែល​ចូលចិត្ត​បង្កើត ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដាក់​រូប​កូន​របស់​អ្នកស្រី​ណាស់​។ រឿងនេះ​តែងតែ​កើតមាន​ជា​ហូរ ហែរ​រហូតមក ហើយ​ជាពិសេស​យក​ពាក់ព័ន្ធ​រឿង​អាសអាភាស​លើក​នេះ​មក​យក​លេង រឿង​នយោបាយ​ទៀត ខណៈ​កូនស្រី​របស់​អ្នកនាង​នៅ​ក្មេង​នៅឡើយ​ហើយគ្នា​គិត​អ្វី កើត រឿង​ន​យោ​យ​បាយ​នោះ​។ រាល់ថ្ងៃនេះ កូន​អ្នកស្រី​គិត​ខំរៀន និង​ខំ​ជួយ​ផ្សព្វផ្សាយ លក់​សាប៊ូ​របស់​អ្នកស្រី ស្ទើរ​រវល់​ចង់​ដាច់បាយ​ដាច់ទឹក​មាន​ពេល​ឯណា​ទៅលេង​រឿង នយោបាយ​នោះ​។

​ម្តាយ​របស់​កុមារី ឈូ​ឈូ រូបនេះ​បានបញ្ជាក់​ថា​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ​គ្រាន់តែ​មើល​ក៏ ដឹងថា ជា​មនុស្ស​ខិលខូច​ហើយ​បង្កើត​លេង​បែបនេះ ហើយ​មិន​ចេញមុខ​ពិតប្រាកដ បែរជាយក​រូប​កូន​នាង​មកលេង​រឿង​នយោបាយ​។ អ្នកស្រី​នៅតែ​អះអាងថា កូនស្រី របស់​នាង​មាន​ហ្វេ​ស​ប៊ុ​កមួយ​តែប៉ុណ្ណោះ ហើយ​កូនស្រី​របស់​អ្នកស្រី​មិនចេះ​ពាក់ព័ន្ធ រឿង​នយោបាយ​នោះទេ គឺ​គិតតែ​ការងារ​សម្តែង​និង​ខំរៀន​សូត្រ​ប៉ុណ្ណោះ​។ សូម​មហា ជន​ទាំង​កុំ​នាំគ្នា​យល់ច្រឡំ​ឱ្យសោះ ព្រោះ​មួយរយៈ​នេះ​ឧស្សាហ៍​មាន​មនុស្ស​បែបនេះ ច្រើនណាស់​។ ប៉ុន្តែ​ក៏​សូម​អគុណ​ដល់​អ្នកណា​ដែល​យក​រូប​កូន​អ្នកស្រី​បង្កើត​ផេ​ក​លេង ក្នុង​ផ្លូវ​ល្អៗ និង សរសើរ​ផងដែរ ចំពោះ​កុមារី ឈូ​ឈូ​។

​សូមបញ្ជាក់ថា ពេលនេះ​កុមារី ឈូ​ឈូ វ័យ​១៦​ឆ្នាំ នាង​មានឈ្មោះ​ពិត​ថា អាង សុជាតា ត្រូវបាន​មហាជន​សរសើរ​ដែល​ចេះ​ចេញមុខ​ជួយ​លក់​សាប៊ូកក់សក់​របស់​ម្តាយ​បន្ទាប់ពី នាង​ចេះ​សម្តែង​និង​ក្លាយជា​តារា​។

​កុមារី អាង សុជាតា ជា​ក្មេងស្រី​ស្រលាញ់​អាណិតម្តាយ​ចេញ​ថត​ចេញ​សម្តែង​ជួយ​ម្តាយ តាំងពី​អាយុ​១២​ឆ្នាំ ហើយ​ជា​កូនសិស្ស​ម្នាក់​រៀន​ពូកែ​ក្នុង​សាលា​ប៊ែ​ល​ធី​ខណៈ​មិត្ត ភ័ក្ត្រ​ជាច្រើន​ស្រលាញ់​រាប់អាន​នាង ក្រោម​ហេតុផល​គឺ​កុមារី ឈូ​ឈូ ជា​មនុស្ស​ចិត្តល្អ ចេះ​យក​ឩ​ស្សា​ហ៍​គេ មិន​ប្រកាន់វណ្ណៈ មើលងាយ​គេ​៕ ដោយ បូ​រិ​ន​