កុមារី អាង សុជាតា កាន់តែ​សម្បូរ​ការងារ​សម្តែង​

1528
ចែករម្លែក
  • 2
    Shares

(ភ្នំពេញ)​៖ កុមារី អាង សុជាតា ហៅ​ឈូ​ឈូ ដែល​មហាជន​ស្គាល់​កុមារី​ប៉ិនប្រសប់​សម្តែង​ជាត​ទយ កំសត់​នោះ​គ្រាន់តែ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​មួយ​ភ្លាម​សម្រាប់តែ​បណ្តា​ផលិតករ​ជាច្រើន បាន​ច​ចារ​កក់​ទុកជា​ច្រើន​រឿង​ជា​បន្តបន្ទាប់​។​

​កុមារី​មុខមាត់​ស្អាត​មិន​ចាញ់​តារា​បរទេស​រូបនេះ បាន​បង្ហើប​ឱ្យដឹងថា​គ្រាន់តែ​នាង​បញ្ចប់​កុងត្រា​មួយ ដែល​យូរ​ជាមួយ​ផលិតកម្ម​មួយ​រួចហើយ​ភ្លាម ផលិតកម្ម PR និង ស្ថានីយទូរទស្សន៍​លេខ​៥ ទទួលយក​ភ្លាម​កាលពី​ថ្មីៗ​នេះ​។ ជាមួយគ្នា​នោះ គ្រាន់តែ​លឺដំណឹង​រូបនាង​ទំនេរ​បញ្ចប់​ពី​កុងត្រា ជា​តារា​ប្រចាំ​ផលិតកម្ម​គេ​រួចហើយនោះ ក៏មាន​បណ្តា​ផលិតកម្ម​ផ្សេងៗ​ជាច្រើន​បាន​ទំនាក់ទំនង និង​ចង់បាន​កុមារី​ដាក់​ក្នុង​រឿង​ភាគ​របស់​ពួកគេ​ជាច្រើន​រឿង​។​ប៉ុន្តែ​សាមីខ្លួន​មិន​ហ៊ាន​ទទួល និង ពិចារណា​ចំពោះ​សាច់រឿង​ដែល​ចង់បាន​នាង​ជា​តួ​សម្តែង​។​

​កុមារី ឈូ​ឈូ ដែល​ពូកែ​តួ​កំសត់ ឬ និយាយបានថា យំ​ស្រក់​ភ្នែក​មិនចេះ​រីងស្ងួត​នោះ បាន​ប្រាប់ថា ទើបតែ​ប៉ុន្មាន​នេះ នាង​ទទួលបាន​បាន​ពីរ​រឿង សម្រាប់​រឿង​ទី​១ ថត​ឱ្យ​ផលិត​ម្ម​ព្រំ​រដ្ឋា (PR) ក្នុង​រឿង​ភាគ “​ភរិយា​ឥត​ខ្លាន់​ស្លា​” សម្រាប់​ចាក់​លើ​ស្ថានីយទូរទស្សន៍​បាយ័ន ហើយ​រឿង​ទី​២ គឺ រឿង “​នារី​ជើង​ខ្លាំង​” សម្រាប់​ស្ថានីយទូរទស្សន៍​លេខ​៥​។ រឿង​ភាគ​ទាំងពីរ​នឹង​ត្រៀម​ចេញ​នាពេល ខាងមុខ ដែល​ជំរុញ​ឲ្យ កុមារី​រូបនេះ​កាន់​តែមាន​ប្រជាប្រិយ​បន្ថែម​សម្រាប់​ឆ្នាំ​២០១៨​។​

​កុមារី ឈូ​ឈូ បាន​បញ្ជាក់ថា រូបនាង​នេះ​លែង​ជាប់​កុងត្រា​សម្រាប់​ជាតា​រា​ប្រចាំ​ផលិត​កម្មណា ទៀតហើយ ពីព្រោះ​កន្លងមក ការដែល​ធ្វើជា​តារា​ប្រចាំ​កុងត្រា​ឱ្យ​ផលិតកម្ម​មួយ​នោះ បែរជា​ធ្វើ ឱ្យ​នាង​បាត់បង់​ទីផ្សារការងារ​ថត​ជាច្រើន ហើយ​ប៉ះពាល់​ដល់​ការសិក្សា​របស់​នាង​ទៅវិញ​។
​បន្ទាប់ពី​បានបញ្ចប់​កុងត្រា​ភ្លាម កុមារី​រូបនេះ​បាន​សប្បាយចិត្ត ហើយ​រីករាយ​យ៉ាងខ្លាំង​សម្រាប់ ទទួល​ការថត​ថ្មីៗ និង​បាន​ស្គាល់​ផលិតកម្ម​ថ្មីៗ ទូរទស្សន៍​ថ្មីៗ​ទៀត​ជាច្រើន​ដែល​ធ្វើឱ្យ​នាង​លេច សារជាថ្មី​ជា​កុមារី​ម្នាក់​ដែល​អាច​សម្តែង​បាន​គ្រប់​ជំនាញ​។ ពេលនេះ​នាង​ប្រកាស​ទទួល​ការងារ ទាំង​អស់ពី​បណ្តា​គ្រប់​ផលិតកម្ម ហើយ​មិន​ប្រកាន់​ថា សម្តែង​ជា​កំសត់ ឆ្នាស់ឆ្នើម កាច​នោះទេ ។​

​សូមបញ្ជាក់ថា កុមារី ឈូ​ឈូ ពេលនេះ​ទើបតែ​វ័យ​១៤​ឆ្នាំ ជា​តារា​មួយរូប​ដែល​សម្តែង​បាន​រឿង គ្រប់​ស្ថានការណ៍​ទាំងអស់​។​ជា​ក្មេងស្រី​ម្នាក់​ដាក់​អារម្មណ៍​ខ្លាំង​ទៅលើ​សាច់រឿង ។ លេង​មិនសូវ ខុស អមដោយ​ការសរសើរ​មិន​ដាច់​ពី​មាត់​អ្នកដឹកនាំ​រឿង​។​ផលិតករ​ក៏​ណា​មិន​សាញ​នឹង​តម្លៃ​ជួល សម្តែង​ឡើយ​។​

​កុមារី​រូបនេះ ដែល​បាន​លេង​ក្នុង​រឿង “​ភរិយា​ឥត​ខ្លាន់​ស្លា​” របស់​ផលិតកម្ម​ព្រំ​រដ្ឋា ដែល​កំពុង​ថត នោះ​ជា​តួ​ប្អូនស្រី​ម្នាក់​ដែល​កំសត់​យំ​រហូត ឃើញ​ឈុត​ណា​ក៏​កំសត់​ដែរ​។ គ្រាន់តែ​មើល​ឈុត ក្រៅ​ឆាក ក៏​ចង់​យំ​តាម​កុមារី ឈូ​ឈូ ដែរ​៕ ដោយ​: បូ​រិ​ន​

#