កុមារ​ខ្មែរ​ប្រាំមួយ​នាក់​បានទទួល​ការព្យាបាល​ជំងឺ​បេះដូង​នៅ​ខេត្ត​យូ​ន​ណាន​

1367
ចែករម្លែក

​កុមារ​ខ្មែរ​ម្នាក់​ដែល​កំពុង ទទួល​ការព្យាបាល​ជំងឺ​បេះដូង​នៅ​ខេត្ត យូ​ន​ណាន បាន​ប្រាប់​អ្នក កាសែត​ដោយ មាន​ស្នាមញញឹម​លើ​មុខ​ថា ខ្ញុំ​មិន​ខ្លាច វះកាត់​ទេ ពីព្រោះ​ខ្ញុំ​ចង់​ជាសះស្បើយ ក្នុងពេល​ឆាប់ៗ ហើយ​ត្រឡប់ទៅផ្ទះ​វិញ​! កុមារ​នេះ​មាន​អាយុ​ត្រឹមតែ​ប្រាំមួយ​ឆ្នាំ មកពី​ខេត្ត បាត់ដំបង​នៃ​ប្រទេស​កម្ពុជា ។ នៅ​ថ្ងៃទី​២០ ខែមិថុនា កុមារ នេះ និង​កុមារ​ខ្មែរ​ប្រាំ​នាក់​ទៀត ដែល មកពី​ខេត្តបាត់ដំបង​បានទទួល​ការ វះកាត់​ដើម្បី​ព្យាបាល​ជំងឺ​បេះដូង​តាំងពី​កើត​នៅ​មន្ទីរពេទ្យ ព្យាបាល​ជំងឺ សរសៃឈាម​បេះដូង ហ្វូ​វ៉ៃ ខេត្ត យូ​ន​ណាន ។​
​ ​
​នៅ​ខែធ្នូ ឆ្នាំ​២០១៧ មន្ទីរពេទ្យ ហ្វូ​វ៉ៃ ខេត្ត​យូ​ន​ណាន​បាន​ចាត់​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ចិន​ទៅ ប្រទេស​កម្ពុជា រួម​សហការគ្នាជាមួយ​ស្ថាប័ន​សុខាភិបាល​នៃ​ខេត្តបាត់ដំបង ដើម្បី​ពិនិត្យ សុខភាព​បេះដូង​ឱ្យ​កុមារ​ខ្មែរ ១៣.១៤៧​នាក់ ក្នុង​សាលាបឋមសិក្សា និង​សា​លាម​ត្តេ​យ្យ​ចំនួន​២១ និង​បាន រកឃើញ​កុមារ​២៦​នាក់ ដែលមាន ជំងឺ​បេះដូង​តាំងពី​កើត ។ ក្នុងនោះ​កុមារ​ប្រាំពីរ​នាក់​បាន ទទួល​ការព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​ចិន​នា​ខែ មករា ឆ្នាំ​២០១៨​នេះ ហើយ​បាន​ត្រូវ បញ្ជូនទៅ​ស្រុក​ខ្មែរ​វិញ ។ នៅ​ថ្ងៃទី​៤ ខែមិថុនា ក្រុម​អ្នកជំងឺ​ទី​២ បាន​ត្រូវ បញ្ជូន​មកដល់​ប្រទេស​ចិន ។​
​ ​
​នៅពេល​និយាយ​អំពី​សកម្មភាព​សប្បុរស​ធម៌​នេះ ម្តាយ​អ្នកជំងឺ​ម្នាក់ បាន​ស្រក់​ទឹកភ្នែក ហើយ​និយាយថា សូម​អរគុណ​គ្រូពេទ្យ​ចិន​ដែល​បាន សង្គ្រោះ​ជីវិត​របស់​កូន​ខ្ញុំ ខ្ញុំ​ពិតជា សប្បាយចិត្ត​យ៉ាងខ្លាំង​!
​ ​
​លោក ម៉ា ជូន ជំនួយការ ប្រធាន​មន្ទីរពេទ្យ ហ្វូ​វ៉ៃ ខេត្ត​យូ​ន​ណាន បាន​ណែនាំ​ថា គ្រូពេទ្យ​ដែល ធ្វើការ​វះកាត់ និង​ព្យាបាល​ជំងឺ​ឱ្យ​កុមារ​ខ្មែរ ទាំង​២៦​នាក់​នោះ សុទ្ធតែជា​គ្រូពេទ្យ​ជំនាញ​ល្បី ឈ្មោះ​របស់​ប្រទេស​ចិន ។ ក្រោម​ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ មូលនិធិ​សប្បុរសធម៌ និង​មន្ទីរពេទ្យ យើង​បាន​ព្យាបាល​ជំងឺ​ឱ្យ​កុមារ​ខ្មែរ ដោយ​ឥតគិតថ្លៃ​។ ជាពិសេស​មន្ទីរពេទ្យ យើងខ្ញុំ​បាន​រៀប ចំ​សកម្មភាព​លេង កម្សាន្ត​ដែលមាន​ការចូលរួម​ពី​កុមារា កុមារី​ចិន ហើយ​នាំ​កុមារ​ខ្មែរ​ទៅ​មើល សត្វ​រំពេ និង​ដើរលេង​សួនផ្កា ដើម្បី​ធ្វើ ឱ្យ​ពួកគេ​កាន់តែ​ស្គាល់​ទីក្រុង​គុន​មីង ។​
​ ​
​តាម​ការ​ឧទ្ទេសនាម​បានឱ្យ ដឹងថា អ្នកជំងឺ​ខ្មែរ​ក្រុមទី​៣ នឹងត្រូវ បញ្ជូនមក​ក្រុង​គុន​មីង​នៅ​ខែសីហា ខាងមុខ ។ សកម្មភាព​សប្បុរសធម៌​នេះ បន្ត​រៀបចំ​នៅពេល​ខាងមុខ ដើម្បីឱ្យ​កុមារ​ខ្មែរ​មាន​សុខភាព បេះដូង​កាន់តែ​ល្អប្រសើរ ៕ ដោយ លី ហឺ​ង​ឈាំ​ង​

​គិលានុបដ្ឋាយិកា​ម្នាក់​កំពុង តែ​ត្រួតពិនិត្យ កុមារ​កម្ពុជា​ម្នាក់ ដែល​កំពុងតែ​ទទួល​ការព្យាបាល ​ជំងឺ​បេះដូង​នៅ​មន្ទី​ពេទ្យ​ហ្វូ​វ៉ៃ ខេត្ត​យូ​ន​ណាន (​រូបថត​ដោយ Li Hengqiang)